Maguire ​ថា​អាជ្ញាកណ្ដាល​កាត់​ក្ដី​អង់គ្លេស​ប៉ះ​បារាំង ​ពិត​ជា​ខ្សោយ​ណាស់

Harry Maguire ​ខ្សែ​ការពារ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​បាន​ចាត់​ទុក​លោក Wilton Pereira ​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​ជំនួប​អង់គ្លេស​ជាមួយ​បារាំង ​ថា​ជា​អាជ្ញា​កណ្ដាល​ស្ទើរ​បទ​ពិសោធ ​និង​មិន​អាច​កាត់​ក្ដី​ប្រកួត​ធំ​បាន​នោះ​ទេ។

​អង់គ្លេស ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ FIFA World Cup 2022 ​ហើយ ​ក្រោយ​ពី​លេង​ចាញ់​ក្រុម​បារាំង​ក្នុង​លទ្ធផល ​២-១។ ​ខណៈ​ដែល​ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ទៅ អង់គ្លេស​បាន​ដាក់​បន្ទុក​ខ្លាំង​មែនទែន​សម្រាប់​ក្រុម​មន្ត្រី​អាជ្ញាកណ្ដាល ​ក្រោយ​ពី​ពួកគេ​មិន​បាន​ផ្ដល់​បាល់​ប៉េណាល់ទី​ឱ្យ​អង់គ្លេស​និង​កំហុស​ច្រើន​កន្លែង​ដែល ​ពួកគេ​មិន​បាន​ចាប់​។

ជាមួយ​គ្នា​នេះ​ដែរ Harry Maguire ​បាន​និយាយ​ទៅ​កាន់​អាជ្ញាកណ្ដាល​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “ខ្ញុំ​មិន​អាច​ទៅ​ពន្យល់​ថា​ពួកគេ​ធ្វើ​ការ​យ៉ាប់​ប៉ុណ្ណា​នោះ​ទេ។ ​ពួកគេ​ពិត​ជា​អន់​ខ្លាំង​ណាស់​។ ​កំហុស​មាន​តាំង​ពី​បើក​ឆាក ​ជា​ច្រើន​លើក ប៉ុន្តែ​ពួកគេ​មិន​បាន​ផ្ដល់​កាត​ព្រមាន​នោះ​ទេ។ ការ​សម្រេច​ពេញ​១​ប្រកួត​នេះ ​មិន​ថា​តូច​មិន​ថា​ធំ គាត់​មិន​បាន​ផ្ដល់​អ្វី​ឱ្យ​យើង​ឡើយ ​ពេញ​១​ប្រកួត​នេះ​គាត់​ពិត​ជា​ធ្វើ​មិន​បាន​ល្អ​បន្ដិច​នោះ​ទេ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT