អាជ្ញាកណ្ដាល​ដែល Messi ​រិះគន់​ថា​កាត់​ក្ដី​មិន​យុត្តិធម៌ ​បាន​ត្រលប់​ទៅ​អេស្ប៉ាញ​វិញ​ហើយ

​លោក Mateu Lahoz ​ដែល​ជា​អាជ្ញា​កណ្ដាល​កាត់​ក្ដី​ប្រកួត​អាហ្សង់ទីន ​ទល់​ហុល្លង់ ​កន្លង​ទៅ​នេះ ​បាន​ត្រលប់​ទៅ​អេស្ប៉ាញ​វិញ​ហើយ ​ក្រោយ​ពី​លោក​អស់​ភារកិច្ច​នៅ World Cup 2022 ​នេះ​។

​លោក Lahoz ​បាន​ចំណាយ​កាត​ច្រើន​មែនទែន​ក្នុង​ការ​ប្រកួត​រវាង​ក្រុម​អាហ្សង់ទីន ​ទល់​ហុល្លង់។ ហើយ​លោក​ក៏​ជា​អ្នក​ថែម​ម៉ោង​ច្រើន​ក្នុង​ការ​ប្រកួត​នេះ ​ដែល​ផ្ដល់​ឱកាស​ឱ្យ​ក្រុម​ហុល្លង់​បាន​តាម​ស្មើ​អាហ្សង់ទីន ២-២ ​ឈាន​ដល់​វគ្គ​ប៉េណាល់ទី​ផង​ដែរ។ ​ចំណុច​ទាំង​អស់​នេះ​បាន​ធ្វើ​ឱ្យ​ Lionel Messi ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​និង​បាន​ចេញ​មុខ​រិះគន់​ខ្លាំង​ៗ​ទៅ​លើ​ការ​កាត់​សេចក្ដី​និង​ចោទ​ថា​មិន​មាន​ភាព​យុត្ដិធម៌ ​លំអៀង​ចង់​ឱ្យ​ហុល្លង់​ឈ្នះ​អាហ្សង់ទីន។

​Messi ​បាន​ស្នើ​ឱ្យ FIFA ​ពិនិត្យ​មើល​ការងារ​របស់​លោក Lahoz ​ផង​ដែរ ​ដែល​មាន​ភាព​មិន​ប្រក្រតី​ច្រើន​នេះ។ ​យ៉ាងណាមិញ ​បុរស​សញ្ជាតិ​អេស្ប៉ាញ​នេះ​លែង​បាន​កាត់​ក្ដី​បន្ដ​នៅ World Cup ​ប្រកួត​បន្ទាប់​ហើយ ព្រោះ​លោក​អស់​ភារកិច្ច​ត្រឹម​ប្រកួត​រវាង​ក្រុម​អាហ្សង់ទីន ​និង​ហុល្លង់​នេះ​ឯង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT