​Regragui ​ថា​ម៉ារុក ​អាច​ស្រមៃ​ពី​ការ​ឈ្នះ World Cup ​បាន​ហើយ​

​លោក Walid Regragui ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ម៉ារុក ​បាន​អះអាង​ថា​ការ​មក​ដល់​វគ្គ​នេះ​គឺ​ក្រុម​ម៉ារុក​អាច​មាន​ក្ដី​ស្រមៃ​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ FIFA World Cup 2022 ​បាន​ហើយ។

​ម៉ារុក​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​នៅ​អាហ្វ្រិក​ដែល​អាច​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ FIFA World Cup 2022 ​នេះ​បាន​។ ​ខណៈ​ដែល​ដំណើរ​មក​ដល់​វគ្គ​នេះ​របស់​ពួកគេ​ពិត​ជា​អស្ចារ្យ​មែនទែន​ដោយ​ទម្លាក់​បែលហ្សិក ​អេស្ប៉ាញ ​និង​ចុង​ក្រោយ​នេះ​យក​ឈ្នះ​លើ​ក្រុម​ព័រទុយហ្គាល់​បាន​ថែម​ទៀត​។ ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ក្រុម​ខ្លាំង​ខាង​ការពារ​មួយ​នេះ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​បារាំង​ថែម​ទៀត​ដែល​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ផង។

​លោក Walid Regragui ​បាន​និយាយ​ចំពោះ​ការ​ធ្វើ​បាន​ល្អ​របស់​ក្រុម​នេះ​ថា​៖ “អ្វី​ដែល​សំខាន់​សម្រាប់​អនាគត​គឺ​យើង​បាន​បង្ហាញ​ថា​ក្រុម​នៅ​អាហ្វ្រិក​អាច​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន ឬ​អាច​ដល់​ផ្ដាច់​ព្រ័ត្រ​ផង​មិន​ដឹង។ ក្រុម​ប្រទេស​នៅ​អឺរ៉ុប​ធ្លាប់​ឈ្នះ World Cup ​រូច​ហើយ ដូច្នេះ​យើង​ក៏​ត្រូវ​តែ​ព្យាយាម​ឱ្យ​ដល់​ចំណុច​នោះ​ដែរ។ ហេតុ​អ្វី​យើង​មិន​ស្រមៃ​ក្នុង​ការ​ឈ្នះ​ពាន​បាន? ​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT