Messi ​ស្នើ FIFA ​ពិនិត្យ​ឡើង​វិញ​អាជ្ញាកណ្ដាល​លំអៀង ​និង​មិន​សម​កាត់​ក្ដី​នៅ World Cup

​ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​ស្នើ​ឱ្យ​ខាង FIFA ​ពិនិត្យ​ឡើង​វិញ​ចំពោះ​អាជ្ញាកណ្ដាល Lahoz ​នៅ​យប់មិញ​ដែល​បាន​កាត់​ក្ដី​ហាក់​ដូចជា​មិន​យុត្ដិធម៌​នោះ​ទេ។

​ក្នុង​ការ​ប្រកួត​រវាង​ក្រុម​អាហ្សង់ទីន ​និង​ហុល្លង់​នៅ​យប់មិញ​នេះ ​មាន​រឿង​ចម្រូងចម្រាស​ច្រើន​កើត​ឡើង។ ជាក់​ស្ដែង​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ចុង​ម៉ោង ​ដែល​លោក Lahoz ​ជា​អាជ្ញាកណ្ដាល​ដក​កាត​ដល់​ទៅ​១៧​កាត​ក្នុង​ការ​ប្រកួត​នេះ ​ហើយ​រឿង​ថែម​ម៉ោង​ដល់​ទៅ​១០​នាទី​ថែម​ទៀត។ ​ដោយ​ចំណុច​នេះ ត្រូវ​បាន Messi ​មើល​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតី​នោះ​ទេ ដោយ​អាជ្ញាកណ្ដាល​ហាក់​លំអៀង​ទៅ​ខាង​ហុល្លង់ ​ចង់​ឱ្យ​ហុល្លង់​ឈ្នះ​ការ​ប្រកួត។

​ក្រោយ​ចប់​ការ​ប្រកួត Messi ​បាន​និយាយ​ថា​៖ “ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​ពី​អាជ្ញាកណ្ដាល​នោះ​ទេ ប៉ុន្តែ​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ឃើញ​អ្វី​កើត​ឡើង​នៅ​លើ​ទីលាន​ប្រកួត។ ​FIFA ​ត្រូវ​តែ​ពិនិត្យ​ឡើង​វិញ។ វា​មិន​អាច​ទៅ​រួច​ទេ​ដែល​ឱ្យ​អាជ្ញាកណ្ដាល​បែប​នេះ​បញ្ជា​ការ​ប្រកួត​សំខាន់​ដូច​ថ្ងៃ​នេះ។ ​វា​បង្ហាញ​ច្បាស់​ថា​គាត់​មិន​សក្ដិសម​ក្នុង​ការ​បំពេញ​ការងារ​នេះ​ឡើយ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT