Kyle Walker មិនចាត់ទុកគូប្រកួត World Cup របស់គាត់ Mbappe ជាកីឡាករពិបាកការពារបំផុតនោះទេ

Kyle Walker មិនបានចាត់ទុកគូប្រកួត FIFA World Cup នាពេលខាងមុខរបស់គាត់ Kylian Mbappe ថាជាគូប្រកួតដ៏ស្វិតស្វាញបំផុតដែលគាត់ធ្លាប់ជួបនោះទេ ដោយបានជ្រើសយកអតីតខ្សែបម្រើស្លាបរបស់ Liverpool ទៅវិញ។ 
អង់គ្លេសនឹងប្រកួតជាមួយបារាំងក្នុងវគ្គ ៨ក្រុមចុងក្រោយនៅថ្ងៃទី១០ ខែធ្នូ។ Mbappe បានបង្ហាញទម្រង់លេងដ៏អស្ចារ្យសម្រាប់មាន់គកបារាំងរហូតមកដល់ពេលនេះ ដោយស៊ុតបញ្ចូលទីបាន ៥គ្រាប់។

Walker នឹងមានភារកិច្ចដ៏លំបាកក្នុងការគ្រប់គ្រងល្បឿន និងស្ទីលលេងដ៏កក្រើករបស់ខ្សែប្រយុទ្ធ Paris Saint-Germain (PSG) កំឡុងពេលប៉ះទង្គិចគ្នា វគ្គ​ ៨ក្រុមចុងក្រោយ។
Walker ធ្លាប់បានប្រឈមមុខនឹង Mbappe នៅពេលដែល Manchester City យកឈ្នះ PSG នៃជើងទីពីរក្នុង UEFA Champions League ក្នុងឆ្នាំ ២០២១។ ទោះជាយ៉ាងណាក៏ដោយ Walker បានបដិសេធមិនដាក់ឈ្មោះខ្សែបម្រើស្លាបរូបនេះថាជាគូប្រជែងដ៏ស្វិតស្វាញបំផុតរបស់គាត់ឡើយ។

គាត់បាននិយាយថា៖
“សម្រាប់ខ្ញុំ តាមបច្ចេកទេស ខ្ញុំមិនបានលេងទល់នឹង Mbappe មួយទល់នឹងមួយទេ តែលេងទល់នឹង Neymar ច្រើនជាង ខ្ញុំគិតថា Neymar ជាកីឡាករដ៏អស្ចារ្យម្នាក់។Walker បានបន្ថែមថា៖
ខ្ញុំប្រហែលជានិយាយថា Sadio Mane ដោយសារតែគាត់មិនដែលឱ្យអ្នកបានសម្រាកសូម្បីតែមួយភ្លែតនៅលើទីលាននោះទេ។ ខ្ញុំមិននិយាយអ្នកផ្សេងទៀត (Neymar និង Mbappe) ដែលខ្ញុំមិនបានលើកឡើងនោះទេ ប៉ុន្តែពួកគេប្រហែលជាមិនទាមទារការការពារច្រើន ឬពួកគេរក្សាកម្លាំងទុកសម្រាប់តែពេលវាយប្រហារតែប៉ុណ្ណោះ។​ សម្រាប់​ខ្ញុំ វា​ប្រហែល​ជា Mane”៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT