Enrique ​លា​ឈប់​ពី​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អេស្ប៉ាញ​ហើយ

​លោក Luis Enrique ​បាន​ប្រកាស​លា​ឈប់​ពី​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ហើយ ​ក្រោយ​ពី​លោក​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​នៅ FIFA World Cup 2022 ​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

​បុរស​វ័យ​៥២​ឆ្នាំ​នេះ ​ចូល​ដឹក​នាំ​ក្រុម​អេស្ប៉ាញ​នៅ​ឆ្នាំ​២០១៨ ​និង​បាន​ជួយ​ប្រទេស​នេះ​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Euro 2020 ​ផង​ដែរ។ តែ​នៅ World Cup 2022 ​នេះ ​ពួកគេ​ធ្វើ​មិន​បាន​ល្អ​ឡើយ ដោយ​លេង​ចាញ់​ក្រុម​ម៉ារុក​នៅ​វគ្គ​ប៉េណាល់ទី។ ដោយសារ​តែ​ការ​ធ្វើ​មិន​បាន​ល្អ​ដូច​អ្វី​ដែល​គ្រោង​ទុក​នេះ​ហើយ ទើប​បាន​ជា​លោក Enrique ​សម្រេច​ចិត្ត​ចាកចេញ​តែ​ម្ដង។

 

​De la Fuente ​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ U21 ​ទំនង​ជា​នឹង​ឡើង​មក​កាន់​តំណែង​ក្រុម​ធំ​នេះ​បន្ដ ប៉ុន្តែ​ការ​សម្រេច​ក៏​ត្រូវ​ឆ្លង​កាត់​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​សិន​ដែរ។ ​លោក De la Fuente ​ចូល​ធ្វើ​ការ​នៅ​ជម្រើស​ជាតិ​អេស្ប៉ាញ​តាំង​ពី​ឆ្នាំ​២០១៣​មក ​ដោយ​ដឹក​នាំ​ក្រុម​យុវជន ​និង​ជួយ​អេស្ប៉ាញ​បាន​មេដាយ​ប្រាក់​នៅ​ព្រឹត្តិការណ៍ Tokyo Olympics 2020 ​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT