Ten Hag ​ថា​ទទួល​យក​មិន​ខាន ពេល​ឃើញ Man Utd ​លេង​ចាញ់ Cadiz ​៤-២

​លោក Erik ten Hag ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង ​ចំពោះ​ទម្រង់​លេង​របស់​ក្រុម​បិសាច​ក្រហម Manchester United ​ដែល​លេង​ចាញ់​ក្រុម​ Cadiz ​នៅ​បាត​តារាង La Liga ​ក្នុង​​លទ្ធផល ​៤-២។

​ជំនួប​មិត្តភាព​កម្ដៅ​សាច់​ដុំ​ខាង​លើ​នេះ ​ក្រុម Man Utd ​ហាក់​ដូចជា​លេង​មិន​បាន​ល្អ​នោះ​ទេ ​ហើយ​ក៏​របូត​គ្រាប់​បាល់​ដល់​ទៅ​៤​គ្រាប់​ថែម​ទៀត។ ​ការ​បង្ហាញ​ទម្រង់​លេង​បែប​នេះ​ហើយ ទើប​បាន​ជា​លោក Erik ten Hag ​មិន​សប្បាយ​ចិត្ត​ឡើយ។ ​គ្រូ​បង្វឹក​រូប​នេះ​បាន​អះអាង​ថា​កូន​ក្រុម​របស់​ខ្លួន​លេង​ដូច​មិន​ចង់​លេង ​ពួកគេ​ហាក់​ដូចជា​កំពុង​គេង​លក់​អីចឹង ​មិន​មាន​ស្មារតី​ក្នុង​ការ​ប្រកួត​ទាល់​តែ​សោះ។

​លោក Ten Hag ​បាន​និយាយ​ថា​៖ “នៅ​១៥​នាទី​ដំបូង​យើង​ហាក់​ដូចជា​មិន​ទាន់​ភ្ញាក់​ពី​គេង​ទេ។ ​ជា​ពិសេស​នៅ​តំបន់​បម្រើ ​ពួកគេ​មិន​រត់​ឡើយ។ នេះ​គឺ​ជា​រឿង​មិន​គួរ​ឱ្យ​កើត​មាន​ឡើង​សោះ ​វា​មិន​អាច​ទទួល​យក​បាន​ឡើយ។ តែ​វា​ក៏​ជា​មេរៀន​ល្អ​ដែរ អ្នក​បាន​ឃើញ​ថា​ប្រសិន​បើ​បង្ក​កំហុស​តែ​បន្ដិច​ក្នុង​ការ​ប្រកួត ​នោះ​អ្នក​នឹង​អាច​បរាជ័យ​បាន។ នេះ​ជា​អ្វី​ដែល​កើត​ឡើង​ក្នុង​វិស័យ​បាល់ទាត់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT