Van Dijk សរសើរ Messi តែថាកំពុងរៀបចំខ្លួនដើម្បីផ្តួលអាហ្សង់ទីន

ប្រធានក្រុម Virgil van Dijk របស់ហូឡង់បានសរសើរដល់កីឡាករអាហ្សង់ទីន Lionel Messi ប៉ុន្តែអះអាងថាក្រុមរបស់គាត់មិនព្រួយបារម្ភអំពីគាត់មុនការប្រកួតវគ្គ ៨ក្រុមចុងក្រោយរបស់ពួកគេនៅ FIFA World Cup នោះទេ។
ក្រុមទាំងពីរនឹងត្រូវប្រឈមមុខដាក់គ្នាក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយនៅ World Cup នាថ្ងៃសៅរ៍ ម៉ោង ២:០០ ទាបភ្លឺ។ 
Van Dijk បានសរសើរខ្សែប្រយុទ្ធឆ្នើមរបស់ Paris Saint-Germain មុនពេលការប្រកួតរបស់ពួកគេនៅថ្ងៃសៅរ៍ ប៉ុន្តែអះអាងថាក្រុមរបស់គាត់មិនព្រួយបារម្ភអំពី Messi នោះទេ។

ខ្សែការពារ Liverpool បានចាប់ផ្តើមដោយការសរសើរប្រធានក្រុមអាហ្សង់ទីនថា៖

“គាត់ជាកីឡាករល្អបំផុតគ្រប់ពេលវេលា ជាក់ស្តែងគាត់បានធ្វើវាអស់ជាច្រើនឆ្នាំមកហើយ។ យើងកំពុងរៀបចំខ្លួនដើម្បីផ្តួលអាហ្សង់ទីន។ ជាក់ស្តែងយើងដឹងថាផ្នែកមួយនៃភាពជោគជ័យរបស់ពួកគេដែលគាត់មានក្នុងប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែវាមិនមែនអំពីខ្ញុំ ឬហូឡង់ទល់នឹង Messi នោះទេ វានិយាយអំពីហូឡង់ទល់នឹងអាហ្សង់ទីន។យើងមិនបារម្ភទេ ប៉ុន្តែត្រូវប្រយ័ត្នចំពោះអ្វីដែលអាហ្សង់ទីនអាចនាំមកក្នុងការប្រកួត។ ពួកគេគឺជាក្រុមដ៏អស្ចារ្យមួយដែលមានកីឡាករដ៏អស្ចារ្យ ហើយយើងនឹងត្រូវធ្វើឲ្យបានល្អនៅគ្រប់ផ្នែកនៃការប្រកួត”៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT