De jong ​មិន​ដឹង​ថា​ត្រូវ​បិទ Messi ​ដោយ​វិធី​ណា​

​ខ្សែ​បម្រើ Frenkie de Jong ​របស់​ក្រុម​ហុល្លង់​បាន​អះអាង​ថា​ខ្លួន​មិន​ដឹង​ពី​វិធី​ដើម្បី​ទប់​ស្កាត់​ខ្សែ​ប្រយុទ្ធ Lionel Messi ​ដោយ​វិធី​ណា​នោះ​ទេ ​ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ហុល្លង់​ប៉ះ​អាហ្សង់ទីន​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ FIFA World Cup 2022 ​នេះ​។

​De Jong ​កីឡាករ​ហុល្លង់​ធ្លាប់​លេង​ជាមួយ Messi ​បាន​២​រដូវ​កាល​ដែរ​នៅ​ក្លឹប Barcelona ​មុន​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​សម្រេច​ចិត្ត​ផ្លាស់​ទៅ​លេង​នៅ​ក្រុម PSG ​។ ​ត្បិត​តែ​មាន​បទ​ពិសោធ​លេង​ជាមួយ​គ្នា​ពិត​មែន ប៉ុន្តែ De Jong ​បាន​អះអាង​ថា​ខ្លួន​មិន​ដឹង​ពី​វិធី​ដើម្បី​មិត្ត​កំពូល​កីឡាករ​លើ​លោក​នេះ​នោះ​ទេ។ តែ​យ៉ាង​ណា ​អតីត​កីឡាករ Ajax ​រូប​នេះជឿ​ថា​ការ​លេង​ជា​ក្រុម​នឹង​អាច​ជួយ​ឱ្យ​ហុល្លង់​អាច​យកឈ្នះ​លើ​ក្រុម​អាហ្សង់ទីន​បាន​ក៏​ដូចជា​បញ្ឈប់​ចង្វាក់​លេង​របស់ Messi ​។

“ជា​ធម្មតា​បើ​ទោះ​ជា​កន្លែង​ហ្វឹកហាត់​ក៏ Messi ​មាន​វិធី​សាស្ត្រ​ផ្សេង​គ្នា​ផង​ដែរ។ ខ្ញុំ​ស្គាល់​គាត់ តែ​ខ្ញុំ​មិន​ដឹង​ពី​វិធី​ដើម្បី​បិទ​គាត់​នោះ​ទេ។ ​យើង​អាច​នឹង​ធ្វើ​វា​បាន​ជា​ក្រុម​ដើម្បី​បញ្ឈប់​គាត់”។ សម្ដី​របស់ De Jong ​មុន​ការប្រកួត​ទល់​ក្រុម​អាហ្សង់ទីន​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ World Cup ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT