Eden Hazard ​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​ហើយ​

​ខ្សែ​ប្រយុទ្ធ Eden Hazard ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​ទៅ​ហើយ ​ក្រោយ​ពី​ពួកគេ​ធ្លាក់​ពី​ការ​ប្រកួត​ពាន​រង្វាន់ FIFA World Cup 2022 ​នៅ​ត្រឹម​វគ្គ​ក្នុង​ពូល។

​Hazard ​វ័យ​៣១​ឆ្នាំ​បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​នេះ ក៏​ព្រោះ​តែ​គេ​ចង់​ទុក​ឱកាស​ឱ្យ​កីឡាករ​ក្មេង​របស់​បែលហ្សិក​បាន​បង្ហាញ​សមត្ថភាព​ម្ដង។ ​កីឡាករ​លេង​នៅ​ក្លឹប​អាជីព Real Madrid ​នេះ​ជាប់​ជម្រើស​ជាតិ​តាំង​ពី​ឆ្នាំ​២០០៨​មក​ម្ល៉េះ ​ពោល​គឺ​នៅ​ត្រឹម​អាយុ​១៧​ឆ្នាំ​មក។ ​សរុប​មក​ដល់​ពេល​នេះ គេ​បង្ហាញ​ខ្លួន​បាន​១២៦​ប្រកួត ​និង​រក​បាន​គ្រាប់​បាល់​សរុប​៣៣​គ្រាប់​ផង​ដែរ។

អតីត​កីឡាករ​របស់​ក្លឹប Chelsea ​បាន​និយាយ​ថា​៖ “អរគុណ​សម្រាប់​ក្ដី​ស្រលាញ់​និង​ការ​គាំទ្រ​កន្លង​មក។ ​អរគុណ​គ្រប់​យ៉ាង​របស់​អ្នក​គាំទ្រ​តាំង​ពី​ឆ្នាំ​២០០៨​។ ​ខ្ញុំ​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ហើយ។ នេះ​ជា​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ ​ហើយ​ខ្ញុំ​ពិត​ជា​នឹក​រលឹក​អ្នក​គ្រប់​គ្នា​មិន​ខាន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT