Maguire ​៖​យើង​ជឿ​ថា​នឹង​អាច​ឈ្នះ​ពាន World Cup 2022 ​បាន​

​ខ្សែ​ការពារ​ Harry Maguire ​ជឿ​ជាក់​ថា​ក្រុម​អង់គ្លេស​ជឿ​ជាក់​លើ​ខ្លួន​ឯង​ថា​នឹង​អាច​ឈ្នះ​ពាន​រង្វាន់ FIFA World Cup 2022 ​នេះ​បាន​។

​ក្រុម​អង់គ្លេស​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ​នៅ​ប្រទេស​រុស្ស៊ី​ក្នុង​ពាន​រង្វាន់ World Cup ​នេះ។ ខណៈ​ដែល​៤​ឆ្នាំ​មក ពោល​គឺ​ឆ្នាំ​២០២២​នេះ ពួកគេ​បាន​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ទៀត​ហើយ ដោយ​ប៉ះ​ជាមួយ​ក្រុម​បារាំង​ដែល​ជា​ក្រុម​ជើង​ឯក​ឆ្នាំ​២០១៨​។ ​ជំនួប​ធំ​បំផុត​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ​ចុង​សប្ដាហ៍​នេះ​។

​មុន​ការ​ប្រកួត​កើត​ឡើង ​ខ្សែ​ការពារ Magurie ​បាន​បង្ហាញ​អារម្មណ៍​ថា​៖ “ចំណុច​មួយ​ដែល​ខ្ញុំ​អាច​និយាយ​បាន​ថា​ក្រុម​យើង​នៅ​ពេល​នេះ​ខុស​ពី​ឆ្នាំ​២០១៨ គឺ​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ថា​នឹង​អាច​ធ្វើ​ទៅ​រួច។ ​ខ្ញុំ​ចូល​រួម​នៅ​ឆ្នាំ​២០១៨ ​ហើយ​បាន​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​គឺ​យើង​សប្បាយ​ចិត្ត ​និង​អ្នក​គាំទ្រ​ក៏​ចូល​រួម​អបអរ​ខ្លាំង​ផង​ដែរ។ ​ខ្ញុំ​គិត​ថា​ពេល​នេះ យើង​មាន​ភាព​ជឿ​ជាក់​ថា​យើង​នឹង​ឈ្នះ​ការ​ប្រកួត​នេះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT