ជម្រើស​ជាតិ​កម្ពុជា ​ចាប់​ផ្ដើម​ហ្វឹកហាត់​ត្រៀម​ប្រកួត AFF Cup ​ចុង​ឆ្នាំ​ហើយ​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ជា​ផ្លូវការ​ហើយ ដើម្បី​ត្រៀម​ខ្លួន​ចូល​ប្រកួត​ពាន​រង្វាន់ ​AFF Mitsubishi Electric Cup 2022 ដែល​នឹង​ធ្វើចាប់ពី​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២២ ដល់​ថ្ងៃទី​១៦ ខែមករា​ ឆ្នាំ​២០២៣។

​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​នេះ​ដែរ ​គេ​មិន​ទាន់​ឃើញ​វត្តមាន​របស់​អ្នក​ចាត់ការ Honda ​មក​បញ្ជា​និង​ណែនាំ​នោះ​ទេ ​ដោយសារ​តែ​លោក​ជាប់​ភារកិច្ច​នៅ World Cup 2022 ​សិន។ ​តែ​កីឡាករ​ដទៃ​ទៀត​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​រួម​ទាំង​កីឡាករ​មក​ពី​អាមេរិក នីកូឡាសឌឿង ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចូល​ហាត់​ជាមួយ​ក្រុម​ផង​ដែរ។ ​កីឡាករ​ទាំង​អស់​នឹង​សម្រាក​ជុំ​គ្នា ក៏​ដូចជា​ហ្វឹកហាត់​យ៉ាង​ខ្លាំង ព្រោះ​ការ​ប្រកួត​កាន់​តែ​កៀក​ចូល​មក​ដល់​ហើយ។

​កម្ពុជា​ចូល​លេង​ពាន​រង្វាន់ ​AFF Mitsubishi Electric Cup 2022 ​នេះ​ស្ថិត​នៅ​ពូល A ​ជាមួយ​ក្រុម​ខ្លាំង​ៗ​ដូចជា ថៃ ​ហ្វីលីពីន ឥណ្ឌូណេស៊ី ​និង​ព្រុយណេ។ ​កម្ពុជា​ក៏​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ចំនួន​២​ប្រកួត​ផង​ដែរ ទល់​ក្រុម​ហ្វីលីពីន​នៅ​ថ្ងៃ​បើក​ឆាក ​ទី​២០​ខែ​ធ្នូ​ឆ្នាំ​២០២២ ​និង​ព្រុយណេ​នៅ​ថ្ងៃ​ទី​២៩​ខែ​ធ្នូ​ឆ្នាំ​២០២២៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT