ដឹង​តែ​ល្អ​មើល! ​ជើង​ឯក​គុន​ខ្មែរ​នៅ​បុណ្យ​សមុទ្រ​ខាង​មុខ ​មាន​៧​ប្រទេស​ចូល​រួម​

​ការ​ប្រកួត​កីឡា​ប្រដាល់​គុនខ្មែរ ​ជើងឯកអាស៊ីអាគ្នេយ៍ (អាស៊ាន) ​ពីថ្ងៃទី៩-១១ ​ខែធ្នូ ឆ្នាំ២០២២ នៅ​ក្នុង​ពិធី​បុណ្យ​សមុទ្រ នៅខេត្តព្រះសីហនុ មានប្រទេសចូលរួមចំនួន៧រួមទាំងម្ចាស់ផ្ទះកម្ពុជា។ នេះ​ជា​ការ​ប្រកួតត្រៀម​ខ្លួនឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

«ការ​រៀបចំប្រកួតកីឡាប្រដាល់គុនខ្មែរ ​ជើងឯកអាស៊ីអាគ្នេយ៍ នៅក្នុងបុណ្យសមុទ្រនេះ គឺ​ជា​បុរេ​ព្រឹត្តិការណ៍​ (Pre-Sea Games) សម្រាប់ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។ យើង​ក៏​បាន​ការ​រៀបចំការបណ្តុះបណ្តាលមន្ត្រីអាជ្ញាកណ្តាល ចៅក្រម មុនពេលការប្រកួតផ្លូវការ។ មក​ដល់​ថ្ងៃ​នេះ​ មានប្រតិភូកីឡាមួយចំនួនបានមកដល់ខេត្តព្រះសីហនុហើយ»។ ឯកឧត្តម វ៉ាត់ ចំរើន បាន​បន្ថែម។

ក្រៅពីការប្រកួតប្រដាល់គុនខ្មែរ គណៈកម្មការរៀបចំកីឡា នៃពិធីបុណ្យសមុទ្រនេះ ក៏រៀបចំការប្រកួតកីឡាមួយចំនួនទៀត ដូចជា ការបង្ហាញកីឡាទូកក្តោង ការប្រកួតកីឡាបាល់បោះ ៣នាក់ទល់៣នាក់ ការរត់ប្រណាំង ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ ការប្រណាំងកង់ ៤០គីឡូម៉ែត្រ ២០គីឡូម៉ែត្រ និងការជិះកង់កម្សាន្ត ១៥គីឡូម៉ែត្រ នៅតាមដងផ្លូវស្របតាមមាត់ឆ្នេរសមុទ្រដ៏ទាក់ទាញ ដើម្បីស្រូបទាញ់ឲ្យអ្នកចូលរួមនានាទទួលបានការសប្បាយរីករាយ ដើម្បីចូលរួមអបអរព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំនេះឲ្យកាន់តែអធិកអធមបន្ថែមទៀត។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT