គ្រូ​ថ្មី ​ក្រុម Real Madrid ​ឈ្នះ​ក្នុង​លទ្ធផល ៤-០ ​នៅ Copa del Rey

ក្រុម Real Madrid ​បាន​ស្គាល់​ជ័យជម្នះ​ធំធេង​លើក​ដំបូង​នៅ​រដូវ​កាល​នេះ ​ដោយ​ឈ្នះ​ក្រុម ​Melilla ៤-០ ​ជើង​ទី​១​ពាន​រង្វាន់ Copa del Rey ​កាល​ពី​​យប់មិញ​នេះ។

ក្រោម​ការ​ដឹក​នាំ​របស់​លោក Santiago Solari ​ដែល​ជា​អ្នក​ចាត់ការ​បណ្ដោះអាសន្ន​នោះ ​បាន​ដាក់​កីឡាករ​យុវជន​ឱ្យ​លេង​ច្រើន​មែនទែន​នៅ​យប់មិញ។ យ៉ាងណាមិញ ​ពួកគេ​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​ខក​ចិត្ត​ឡើយ ពោល​គឺ​អាច​យក​ឈ្នះ​ដល់​ទៅ​៤​គ្រាប់​ឯ​ណោះ​ក្នុង​ជើង​ទី​១​នេះ។ ដោយ​៤​គ្រាប់​នោះ​ធ្វើ​បាន​សម្រេច​ពី​សំណាក់​កីឡាករ Benzema , Asensio , Odriozola ​និង​Cristo González ។

ក្នុង​ការ​ប្រកួត​នេះ​ដែរ គេ​សង្កេត​ឃើញ​យុវជន​ដែល​ក្លឹប​ទិញ​ពី​ប្រេស៊ីល​មក Vinícius Júnior ​ធ្វើ​បាន​ល្អ​ខ្លាំង​ជាង​គេ ​ដោយ​បង្កើត​ឱកាស​យ៉ាង​ច្រើន ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​២​គ្រាប់​ផង​ដែរ។ កីឡាករ​រូប​នេះ ​ទើប​តែ​មក​ក្រុម Real Madrid ​នៅ​រដូវ​កាល​នេះ​ទេ ​ដោយ​ស្ថិត​នៅ​ឈុត​ធំ​ផង ​និង​យុវជន​ផង៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT