អ្នកគាំទ្រគិតថា Achraf Hakimi បានធ្វើការអបអរសម្រាប់ Sergio Ramos បន្ទាប់ពីម៉ារ៉ុកបានទម្លាក់អេស្ប៉ាញចេញពីការប្រកួត World Cup។
ម៉ារ៉ុកបានបង្កការភ្ញាក់ផ្អើលក្នុងការប្រកួតនេះ ក្រោយទម្លាក់អេស្ប៉ាញតាមរយៈការស៊ុតបាល់ប៉េណាល់ទី ដោយលទ្ធផល ៣-០ នៅកីឡដ្ឋាន Education City។
Hakimi បានស៊ុតបាល់ប៉េណាល់ទីជ័យជម្នះចុងក្រោយ ហើយបានអបអរគ្រាប់បាល់តាមស្ទីលមួយដែលគាត់ធ្លាប់ធ្វើជាមួយ Sergio Ramo នៅក្លឹប PSG។
អ្នកគាំទ្រភាគច្រើនជឿជាក់ថាការអបអររបស់កីឡាករអន្តរជាតិម៉ារ៉ុកគឺជាការបង្ហាញពីការគោរពចំពោះ Ramos ដែលមិនបានមកលេងឲ្យជម្រើសជាតិអេស្ប៉ាញក្នុងពេលដែលម៉ារ៉ុកទម្លាក់ចេញត្រឹងវគ្គ ១៦ក្រុមនោះ។
អ្នកប្រើប្រាស់ Twitter ម្នាក់បានសរសេរថា៖ “ជាមួយនឹង Panenka របស់គាត់ Hakimi មិនត្រឹមតែបានទម្លាក់អេស្ប៉ាញចេញពី World Cup ប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏បានអបអរដូច Sergio Ramos ផងដែរ។ ការឆ្លើយតបដ៏សមរម្យមួយចំពោះលោក Enrique ដែលមិនបានជ្រើសរើស Ramos បើទោះបីជាគាត់បានចាប់ផ្តើមការប្រកួតទាំងអស់របស់ PSG និងមិនបានចាញ់ក្នុងការប្រកួតទាំងអស់ក៏ដោយ”។
អ្នកទីពីរបានសរសេរថា៖ “កើត និងធំធាត់នៅទីក្រុងម៉ាឌ្រីដ ហៅ Sergio Ramos ជាខ្សែការពារល្អបំផុតបន្ទាប់ពីគាត់ត្រូវបានដកចេញពីក្រុមបាល់ទាត់ពិភពលោករបស់អេស្ប៉ាញ ហើយបានបន្តស៊ុតបញ្ចូលទី Panenka តាម Ramos និងអបអរស្ទីលពិសេសរបស់ Ramos បន្ទាប់ពីទម្លាក់អេស្ប៉ាញចេញ …”។
អ្នកទីបីបានបន្ថែមទៀតថា៖ “គ្មានអ្នកណាអាចគិតថា Hakimi អាចទម្លាក់អេស្ប៉ាញបាន ហើយគាត់អបអរគ្រាប់បាល់ជាការគោរពដល់ Sergio Ramos នោះទេ”។
អ្នកទីបួនបានបញ្ចេញមតិថា៖ “ខ្ញុំទើបតែដឹងថាជាការអបអរដែល Hakimi ធ្វើនោះ គាត់ធ្វើជាមួយ Ramos គ្រប់ពេលវេលា”។
ម្នាក់ទៀតបានសរសេរថា៖ “Hakimi មិនត្រឹមតែបានផ្តួលអេស្ប៉ាញជាមួយនឹង Panenka ប៉ុណ្ណោះទេ ថែមទាំងបានចង្អុលបង្ហាញដល់ Enrique ចំពោះការមិនជ្រើសរើស Ramos ឱ្យចូលក្រុមរបស់គាត់”៕
ប្រភព៖ Sportbible