Ronaldo ​បដិសេធ​មិន​ទាន់​យល់​ព្រម​ទៅ​លេង​នៅ ​ Al Nassr ​នៅ​ឡើយ​ទេ​

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​បដិសេធ​មិន​ទាន់​បាន​ចុះ​កុងត្រា​ទៅ​លេង​ឱ្យ​ក្លឹប Al Nassr ​នៅ​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត​នៅ​ឡើយ​ទេ ​បើ​ទោះ​ជា​សំណើរ​ពិត​ជា​មាន​ក៏​ដោយ​។

Ronaldo បច្ចុប្បន្ន​នៅ​មិន​ទាន់​មាន​ក្លឹប​អាជីព​លេង​នៅ​ឡើយ​ទេ ​ក្រោយ​ពី​រូបគេ​បាន​ផ្ដាច់​កុងត្រា​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ​មក។ ​យ៉ាងណាមិញ ​អំឡុង​ពេល​លេង​ឱ្យ​ជម្រើស​ជាតិ​ព័រទុយហ្កាល់​នៅ​ព្រឹត្តិការណ៍ FIFA World Cup 2022 ​នេះ​ក៏​ស្រាប់​តែ​មាន​ដំណឹង​ថា​ក្លឹប Al Nassr ​របស់​ប្រទេស​អារ៉ាប់បីសាអូឌីត​ចាប់​អារម្មណ៍​លើ​រូបគេ និង​បាន​ដាក់​សំណើរ​មក​ផង​ដែរ។ ​ក្នុង​សំណើរ​នោះ​មាន​ការ​ចុះ​កុងត្រា​ដល់​ឆ្នាំ​២០២៥ ​ហើយ​ក្នុង​១​ឆ្នាំ​រូបគេ​នឹង​ទទួល​បាន​ប្រាក់​ពលកម្ម​ដល់​ទៅ​២០០​លាន​អឺរ៉ូ​ឯ​ណោះ។

​តែ​បើ​តាម​សាមី​ខ្លួន​បាន​និយាយ​នៅ​យប់មិញ​នេះ ​ការ​ស្នើ​នោះ​នៅ​មិន​ទាន់​មាន​ការ​យល់​ព្រម​ពី​គេ​នៅ​ឡើយ​ទេ។ Ronaldo ​ប្រាប់​ទៅ​អ្នក​កាសែត​ថា​រឿង​ទាំង​អស់​នោះ​មិន​ពិត​ឡើយ រូបគេ​មិន​ទាន់​សម្រេច​ចិត្ត​ថា​នឹង​បន្ដ​អាជីព​នៅ​ក្លឹប​ Al Nassr ​ឡើយ ​បើ​ទោះ​ជា​សំណើរ​មក​មាន​ចំណុច​ល្អ​ច្រើន​ក៏​ដោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT