គ្រូ​បង្វឹក​ម៉ារុក៖ ​យើង​មាន​គម្រោង​ឱ្យ​អេស្ប៉ាញ​គ្រប់គ្រង​បាល់ ​ដើម្បី​ទាត់​ប៉េណាល់ទី

លោក Walid Regragui ​គ្រូ​បង្វឹក​របស់​ក្រុម​ម៉ារុក ​បាន​អះអាង​ថា​លោក​មាន​បំណង​ឱ្យ​អេស្ប៉ាញ​គ្រប់គ្រង​បាល់ គ្រប់​គ្រង​ការ​ប្រកួត​នេះ​តែ​ម្ដង ​ដើម្បី​ទប់​ឱ្យ​ចប់​១២០​នាទី និង​ឈាន​ដល់​វគ្គ​ប៉េណាល់ទី​កាត់​សេចក្ដី។

​ម៉ារុក​លេង​ស្មើ​អេស្ប៉ាញ ០-០ ​ក្នុង​រយៈ​ពេល​១២០​នាទី ​ហើយ​ក៏​យក​ឈ្នះ​អេស្ប៉ាញ​បាន​នៅ​វគ្គ​កាត់​សេចក្ដី​បាល់​១១​ម៉ែត្រ ​ក្នុង​លទ្ធផល ​៣-០ ​គួរ​ឱ្យ​ភ្ញាក់ផ្អើល។ ​យ៉ាងណាមិញ​មុន​ឈាន​ដល់​ទាត់​ប៉េណាល់ទី​នេះ ​រយៈ​ពេល​លេង​១២០​នាទី ក្រុម​ម៉ារុក​គ្រប់គ្រង​បាល់​ត្រឹម​តែ​២៣​%​ប៉ុណ្ណោះ ​និង​ប៉ះ​បាល់​បាន​៣០៥​ដង ខណៈ​ដែល​អេស្ប៉ាញ​វិញ​គ្រប់គ្រង​បាល់​ច្រើន ​និង​ប៉ះ​ដល់​ទៅ ១០៤១​ដង​ឯ​ណោះ តែ​នៅ​មិន​អាច​រក​គ្រាប់​បាល់​បាន​ដដែល។

​បច្ចេកទេស​នៃ​ការ​ប្រកួត ​លោក Walid Regragui ​គ្រូ​បង្វឹក​ម៉ារុក​បាន​និយាយ​ថា​៖ “យើង​ចំណាយ​ពេល​៤​ថ្ងៃ​ដើម្បី​សិក្សា​ពី​ពួកគេ។ ​យើង​ដឹង​ថា​១២០​នាទី​ពួកគេ​បាន​ប៉ះ​ពាល់​ច្រើន​មែនទែន ប៉ុន្តែ​យើង​នៅ​តែ​អាច​មាន​ឱកាស​ឈ្នះ​បាន។ ​ម៉ារុក​មិន​សម្រុក​ឬ​បង្កើត​កំហុស​នោះ​ទេ។ តាក់តិច​ក្រុម​ទាំង​មូល​ធ្វើ​បាន​ល្អ ដែល​នាំ​ឱ្យ​ការ​ប្រកួត​ឈាន​ដល់​វគ្គ​ប៉េណាល់ទី ដែល​វា​ដូចជា​ការ​ផ្សង​សំណាង​អីចឹង។ ​នៅ​ពេល​អ្នក​មាន​ចាំទី​ល្អ ​នោះ​ឱកាស​ឈ្នះ​នឹង​មាន​ច្រើន​មិន​ខាន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT