វិសាខា ​ចាប់​ផ្ដើម​ជួសជុល​ទីលាន ​ដើម្បី​ត្រៀម​ប្រកួត​អន្ដរជាតិ​

​ក្លឹប​បាល់ទាត់​វិសាខា ​កំពុង​ចាប់​ផ្ដើម​ជួសជុល​ទីលាន​របស់​ខ្លួន​ហើយ ​បន្ទាប់​ពី​ចប់​រដូវ​កាល​នៅ​លីគ​កំពូល​កម្ពុជា​ទៅ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​អន្ដរជាតិ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ។

​ក្លឹប​វិសាខា ​បាន​ប្រកាស​ថា​៖ “ដើម្បី​លើក​កម្ពស់​សោភ័ណ្ឌ​ភាព ​និង​គុណភាព​ទីលាន​របស់​ពួក​យើង​ឲ្យ​កាន់​តែ​ស្រស់​ស្អាត និង​ល្អ​ប្រសើរ​បន្ថែម​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ២០២២ នេះ ក្លិប​របស់​យើង បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ជួស​ជុល​ស្មៅ​ថ្មី នៅ​កីឡ​ដ្ឋាន​ព្រីនស៍ សម្រាប់​ត្រៀម​ស្វា​គមន៍​រដូវ​កាល​ថ្មី និង​ការ​ប្រកួត​អន្ដរ​ជាតិ​ផ្សេងៗ នា​ពេល​ខាង​មុខ ។ ការ​ជួស​ជុល​នេះ គ្រោង​នឹង​ប្រើ​រយៈ​ពេល​ពី ៣ ទៅ ៤ខែ​ប៉ុណ្ណោះ”។

រំលឹក​ថា​វិសាខា ​ជា​ជើង​ឯក​ពាន​រង្វាន់ Hun Sen Cup ​និង​ជើង​ឯក​រង​លីគ​កំពូល​កម្ពុជា។ ​ក្លឹប​មួយ​នេះ​ក្លាយ​ជា​ក្លឹប​ដំបូង​គេ​បំផុត​ដែល​អាច​ឈ្នះ​ពាន​រង្វាន់ Hun Sen Cup ​បាន​ដល់​ទៅ​៣​សម័យ​ជាប់​គ្នា​ឯ​ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT