U-14 ភ្នំពេញក្រោន បន្តប្រកួតជាមួយក្រុមថៃមួយទៀតរសៀលថ្ងៃពុធនេះ ក្រោយបរាជ័យ ៤-០ ទល់នឹងក្រុមម្ចាស់ផ្ទះ

ក្នុងការប្រកួតព្រឹត្តិការណ៍បាល់ទាត់យុវជននៅឯប្រទេសថៃ CP-Meiji Cup U-14 International Champions 2018 នៅក្នុងខេត្តបូរីរម្យ ប្រទេសថៃ នៅថ្ងៃទី ៣០ ខែ តុលា ម្សិលមិញនេះ ក្រុម U-14 ភ្នំពេញក្រោន បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ U-14 Buriram United ក្នុងពូល C ។

ក្រុមយុវជនតំណាងប្រទេសកម្ពុជាតែមួយគត់នេះ នឹងត្រូវបន្តជួបក្រុមយុវជន Nongbua Pitchaya FC ក្នុងថ្ងៃពុធនេះ បន្តទៀត ដែលជាប្រកួតចុងក្រោយក្នុងវគ្គជម្រុះ ដើម្បីស្វែងរកក្រុមខ្លាំងមួយ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រីចំណែកឯក្រុមនៅលេខរៀងទីពីរ តាមពូលនិមួយៗ ត្រូវផ្គូរផ្គងគ្នាប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៥ ដល់លេខ ៨ និងបន្តបន្ទាប់។

ទស្សនាវីដេអូហាយឡាយនៃការប្រកួតយប់មិញ៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT