Cristiano Ronaldo អាច​នឹង​បាត់​បង់​តំណែង​ប្រធាន​ក្រុម​​ព័រទុយហ្គាល់ ដោយសារ​គ្រូ​បង្វឹក​ខឹង​នឹង​ទង្វើ​របស់​គាត់

បញ្ហារវាង Cristiano Ronaldo នឹង​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់ Fernando Santos អាចនឹងកាន់តែឡើងកម្តៅ បន្ទាប់​ពី​ប្តូរ​ចេញ​ក្នុង​ការ​ចាញ់​កូរ៉េ​ខាង​ត្បូងនៅ World Cup ហើយ​វា​អាច​ធ្វើ​ឱ្យ​គាត់​បាត់បង់តំណែងជា​ប្រធាន​ក្រុម។

Ronaldo ត្រូវបានប្តូរចេញពីការប្រកួតដែលព័រទុយហ្គាល់ចាញ់ ២-១ ក្រោមស្នាដៃក្រុមកូរ៉េខាងត្បូងក្នុងការប្រកួតពូលទីបីរបស់ពួកគេនៃព្រឹត្តិការណ៍ World Cup ដែលលទ្ធផលនោះមិនសំខាន់នោះទេ ដោយសារពួកនៅតែអាចឡើងទៅវគ្គបន្តទៀតបាន។ 

វាហាក់មិនមានភាពចុះសម្រុងជាមួយអ្នកចាត់ការ Santos នោះទេ ខណៈដែលគាត់បានបញ្ជាក់ថា Critiano នឹងមិនត្រូវបានធានាថានឹងក្លាយជាប្រធានក្រុមក្នុងការប្រកួតវគ្គ ១៦ចុងក្រោយជាមួយស្វីសនៅថ្ងៃអង្គារនោះទេ។

Santos បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា៖

“តើខ្ញុំបានឃើញរូបភាពនេះទេ? បាទ ខ្ញុំមិនចូលចិត្តវា មិនចូលចិត្តទាល់តែសោះ។ ខ្ញុំពិតជាមិនចូលចិត្តវាទេ។ ប៉ុន្តែចាប់ពីពេលនេះតទៅ អ្វីៗត្រូវបានបញ្ចប់ទាក់ទងនឹងបញ្ហានេះ។ បញ្ហាទាំងនេះត្រូវបានដោះស្រាយដោយស្ងប់ស្ងាត់។ វាត្រូវបានដោះស្រាយរួចរាល់។ បញ្ចប់ទាំងស្រុងលើបញ្ហានេះ ហើយឥឡូវនេះអ្នកទាំងអស់គ្នាកំពុងផ្តោតលើការប្រកួតនៅថ្ងៃស្អែក”​ ៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT