Roy Keane ខឹងសម្បារចំពោះការអបអររាំរបស់ប្រេសុីល ថាមិនគោរពគូបដិបក្ខ

ប្រេស៊ីលបានធ្វើឲ្យអតីតតារាឆ្នើមរបស់ Man Utd លោក Roy Keane ខឹងសម្បារនៅពេលដែលគាត់សង្កត់ធ្ងន់ទៅលើរបៀបអបអរគ្រាប់បាល់ ដោយការរាំរបស់ពួកគេជាការមិនគោរពដល់ក្រុមគូបដិបក្ខ កូរ៉េខាងត្បូង។

ក្រុមម្ចាស់ជើងឯកពានរង្វាន់ពិភពលោក ៥សម័យកាលមួយនេះ បានយកឈ្នះកូរ៉េខាងត្បូង ៤-១ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ហើយពួកគេបានរាំជាក្រុមដើម្បីអបអររាល់គ្រាប់បាល់របស់ពួកគេ។

នៅពេល Richarlison រកបានគ្រាប់ទី៣ គាត់បានរត់ទៅកៅអីកីឡាករបម្រុង ហើយបានធ្វើឱ្យគ្រូបង្វឹក Tite ចូលរួមផងដែរ ហើយវាក៏ធ្វើឲ្យ Keane មានអារម្មណ៍មិនល្អនោះទេ។

Keane បាននិយាយនៅលើ ITV ថា៖

“ខ្ញុំស្ទើរតែមិនជឿនូវអ្វីដែលខ្ញុំកំពុងមើលនោះទេ វាដូចជាការមើលគេរាំក្នុងអារម្មណ៍ដ៏តឹងតែងមួយអញ្ចឹង។ ខ្ញុំមិនចូលចិត្តរឿងបែបនេះទេ។

គ្រប់គ្នានិយាយថាវាជាវប្បធម៌របស់ពួកគេ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ វាពិត​ជា​មិន​គោរព​ដល់គូបដិបក្ខនោះទេ។

វាមានគ្រាប់បាល់ចំនួនបួនគ្រាប់ ហើយពួកគេអបអរគ្រប់គ្រាប់។ ខ្ញុំ​មិន​ថាទេ បើវាជាគ្រាប់បាល់ដំបូង អបអរអញ្ចឹងមួយហើយមួយទៀត ហើយ​អ្នក​គ្រប់​គ្រង​ក៏​ចូល​រួមដែរ។ ខ្ញុំមិនសប្បាយចិត្តអំពីវាទេ។ ខ្ញុំ​គិត​ថា​វា​មិន​ល្អ​ទាល់​តែ​សោះ” ៕

ប្រភព៖ ITV

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT