គ្រូ​បង្វឹក​អេស្ប៉ាញ ​បាន​ប្រាប់​ឱ្យ​កីឡាករ​រៀន​ទាត់​ប៉េណាល់ទី​១០០០​ដង​

​លោក Luis Enrique ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ​ធ្លាប់​បាន​ប្រាប់​ឱ្យ​កីឡាករ​រៀន​ទាត់​ប៉េណាល់ទី​មែនទែន​ក្នុង​ការ​ប្រកួត FIFA World Cup 2022 ​នេះ​។

​អេស្ប៉ាញ ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ម៉ារុក​ដែល​ជា​ក្រុម​កំពុង​ឡើង​ជើង​មួយ​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​នេះ។ យ៉ាងណាមិញ ​​ក្រុម​របស់​លោក​ Luis Enrique ​ក៏​បាន​ត្រៀម​ខ្លួន​រួច​ស្រេច​ហើយ​ក្នុង​ការ​ប្រកួត​មួយ​នេះ។ ​កីឡាករ​ក្រុម​អេស្ប៉ាញ ​មិន​មាន​បញ្ហា​របួស​អ្វី​នោះ​ទេ ប៉ុន្តែ​គ្រូ​បង្វឹក​របស់​ក្រុម​នេះ​ក៏​បាន​ប្រាប់​កីឡាករ​រួច​ស្រេច​ហើយ​ដែរ ​ថា​ត្រូវ​តែ​រៀន​ទាត់​ប៉េណាល់ទី​ឱ្យ​បាន​ច្បាស់​លាស់ ព្រោះ​គ្រប់​យ៉ាង​សុទ្ធ​តែ​អាច​កើត​មាន​ឡើង​បាន​ជា​និច្ច។

​លោក ​Enrique ​បាន​និយាយ​ថា​៖ “តាំង​ពី​១​ឆ្នាំ​មុន យើង​ឱ្យ​កីឡាករ​ត្រូវ​រៀន​ទាត់​ប៉េណាល់ទី​ដោយ​ខ្លួន​ឯង។ អ្នក​ត្រូវ​តែ​រៀន​ទាត់​វា​ឱ្យ​បាន​១០០០​ដង​យ៉ាង​តិច​នៅ​ក្លឹប​អាជីព​ អ្នក​មិន​អាច​ទើប​តែ​ហាត់​ទាត់​វា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​នោះ​ទេ​។ ​ខ្ញុំ​មិន​គិត​ថា​វា​ជា​ការ​ផ្សង​សំណាង​ឡើយ ប្រសិន​បើ​អ្នក​ហាត់​វា ​ការ​ទាត់​ប៉េណាល់ទី​របស់​អ្នក​នឹង​ល្អ​ប្រសើរ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT