Ronaldo ​នឹង​ទៅ​លេង​នៅ Al Nassr ​ហើយ​ក្នុង​តម្លៃ​២០០​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​នឹង​ទៅ​លេង​ឱ្យ​ក្លឹប Al-Nassr ​នា​ខែ​មករា​ដើម​ឆ្នាំ​២០២៣​នេះ ​ក្រោយ​ពី​ក្លឹប​នៅ​ប្រទេស​អារ៉ាប់បីសាអូឌីត​នេះ​ផ្ដល់​កុងត្រា​ឱ្យ​គេ​២០០​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ​។

​ក្លឹប Al Nassr ​បាន​ដាក់​ការ​ស្នើ​យក Ronaldo ​នេះ​តាំង​ពី​សប្ដាហ៍​មុន​មក​ម្ល៉េះ ​ដោយ​ពួកគេ​បាន​ផ្ដល់​កិច្ច​សន្យា​ដល់​ឆ្នាំ​២០២៥​ឯ​ណោះ ​ហើយ​ក្នុង​១​ឆ្នាំ ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៧​ឆ្នាំ​នឹង​ទទួល​បាន​តម្លៃ​ពលកម្ម​ដល់​ទៅ​២០០​លាន​អឺរ៉ូ។ ​មិន​ទាន់​មាន​ការ​ប្រកាស​ផ្លូវការ​ពី​ខាង​ណា​នោះ​ទេ ប៉ុន្តែ​បើ​តាម​ប្រភព​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា Ronaldo ​បាន​យល់​ព្រម​ជាមួយ​សំណើរ​នេះ​ទៅ​ហើយ។ ​ក្រោយ​ពី​ចប់​ព្រឹត្តិការណ៍ World Cup 2022 ​នេះ ​គេ​នឹង​ទៅ​ចុះ​កុងត្រា​ភ្លាម​តែ​ម្ដង។

​Ronaldo ​បាន​ប្រកាស​ចែក​ផ្លូវ​ជាមួយ​ក្រុម Manchester United ​កាល​ពី​មុន​ព្រឹត្តិការណ៍ FIFA World Cup 2022 ​ចាប់​ផ្ដើម។ ​ដោយសារ​តែ​មិន​ទាន់​មាន​ក្លឹប​លេង​នេះ​ហើយ ទើប​បាន​ជា​ក្រុម Al Nassr ​មើល​ឃើញ​ឱកាស និង​ស្នើ​គេ​ដើម្បី​នាំ​ទៅ​លេង​នៅ​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត​តែ​ម្ដង។ ​ជាមួយ​តម្លៃ​ខ្លួន​២០០​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ​នេះ ​នឹង​ធ្វើ​ឱ្យ​អតីត​កីឡាករ Real Madrid ​ក្លាយ​ជា​កីឡាករ​មាន​តម្លៃ​ពលកម្ម​ខ្ពស់​ជាង​គេ​បំផុត​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT