ជប៉ុន ​និង​កូរ៉េ​ខាង​ត្បូង ​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដូច​គ្នា​នៅ​យប់មិញ​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន ​និង​កូរ៉េ​ខាង​ត្បូង​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ FIFA World Cup 2022 ​នៅ​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​យប់មិញ​នេះ​ហើយ ។

​ជប៉ុន ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ក្រូអាត ​បន្ទាប់​ពី​លេង​១២០​នាទី​ស្មើ​គ្នា ១-១ ​ហើយ​ដល់​វគ្គ​ប៉េណាល់ទី​ចាញ់ ៣-១។ ​ដោយ​កីឡាករ​របស់​ក្រុម​ជប៉ុន ​ប៉េណាល់ទី​មិន​ចូល​ដល់​ទៅ​៣​នាក់​ឯ​ណោះ​ដែល​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ​នោះ​ទេ។ ​ស្រប​ពេល​ខាង​ក្រុម​កូរ៉េ​ខាង​ត្បូង​វិញ​ទក់​សាច់​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ប្រេស៊ីល ​ដោយ​ចាញ់​ក្នុង​លទ្ធផល ​៤-១ ​ឯ​ណោះ។ ​ដោយ​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​ក្រុម​ខ្លាំង​ទាំង​នៅ​អាស៊ី សុទ្ធ​តែ​ត្រូវ​ហាល​អាវ​ដូច​គ្នា​នៅ​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ​។

​រំលឹក​ថា​ក្រុម​តំណាង​ទ្វីប​អាស៊ី​ទាំង​៣​ដែល​ឡើង​ពី​វគ្គ​ចែក​ពូល​មក សុទ្ធ​តែ​ធ្លាក់​នៅ​ត្រឹម​វគ្គ​១៦​ក្រុម​ទាំង​អស់។ ​ដោយ​អូស្ត្រាលី​លេង​ចាញ់​អាហ្សង់ទីន ​ជប៉ុន​លេង​ចាញ់​ក្រូអាត ​និង​កូរ៉េ​ខាង​ត្បូង​លេង​ចាញ់​ប្រេស៊ីល៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT