អ្នកគាំទ្រ Man United ខឹងសម្បារនៅពេលលឺ Van Dijk ផ្តល់យោបល់លើការផ្ទេររបស់ Cody Gakpo

មិនថាគាត់ចង់ ឬអត់នោះទេ ខ្សែការពារ Virgil van Dijk របស់ Liverpool បានធ្វើឱ្យអ្នកគាំទ្រក្រុម Manchester United មួយចំនួនអាក់អន់ចិត្ត បន្ទាប់ពីគាត់បញ្ចេញយោបល់ទៅលើការផ្ទេររបស់មិត្តរួមក្រុមហូឡង់ Cody Gakpo។

ខ្សែប្រយុទ្ធរបស់ PSV កីឡាករ Gakpo ដែលត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូររដូវក្តៅទៅកាន់ Old Trafford ហើយដែលកំពុងជាកីឡាករឆ្នើមម្នាក់ក្នុងព្រឹត្តិការណ៍ World Cup រដូវរងារនេះ។

កីឡាករវ័យ ២៣ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតវគ្គចែកពូលទាំងបីជាមួយនឹងក្រុមសេណេហ្គាល់ អេក្វាឌ័រ និងកាតា ហើយគាត់បានចាប់អារម្មណ៍ម្តងទៀតកាលពីរសៀលថ្ងៃសៅរ៍អំឡុងពេលដែលហូឡង់ឈ្នះ ៣-១ លើសហរដ្ឋអាមេរិក។

នឹងមិនមានការងឿងឆ្ងល់ទេថាគាត់នឹងមានការផ្ទេរដែលមានទឹកប្រាក់ដ៏សន្ធឹកសន្ធាប់មួយនៅខែក្រោយ នៅពេលដែលទីផ្សារដោះដូរកីឡាករខែមករាមកដល់។

ហើយជារឿងចម្រូងចម្រាស នៅពេលមិត្តរួមក្រុមរួមក្រុមហូឡង់ Virgil van Dijk បានបញ្ចេញយោបល់លើការផ្លាស់ប្តូរដ៏មានសក្តានុពលទៅកាន់ Manchester United សម្រាប់ Gakpo។

ថ្លែងបន្ទាប់ពីការទទួលជ័យជម្នះទៅលើសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ កីឡាកររបស់ Liverpool រូបនេះនិយាយពីការជ្រើសរើសក្លឹបផ្ទេររបស់ Gakpo ទៅ Manchester United ឬ​ Real Madrid ថា៖

“តើ Manchester United និង Real Madrid មានកម្រិតដូចគ្នាដែរឬទេ? មិនមែនគ្មានការគោរពនោះទ មិនមែនទាល់តែសោះ” ៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT