គ្រូ​ប្រេស៊ីល​ថា Neymar ​ទំនង​អាច​លេង​បាន​​វិញ​ទល់​កូរ៉េ​ខាង​ត្បូង​

​លោក Tite ​គ្រូ​បង្វឹក​របស់​ក្រុម​ប្រេស៊ីល ​បាន​អះអាង​ថា​ខ្សែ​ប្រយុទ្ធ Neymar ​បាន​ចូល​ហាត់​វិញ​ហើយ ​និង​អាច​ទំនង​ជា​ចូល​លេង​បាន​ថែម​ទៀត​ក្នុង​ការ​ប្រកួត​ទល់​កូរ៉េ​ខាង​ត្បូង​នៅ​រាត្រី​នេះ​។

​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​បាន​​ខកខាន​ការ​ប្រកួត​២​ប្រកួត​មក​ហើយ ដោយសារ​តែ​របួស​ក​ជើង​ខាង​ស្ដាំ​តាំង​ពី​លេង​ប្រកួត​ទី​១​ក្នុង​ពូល​ជាមួយ​ក្រុម​សែប​មក​ម្ល៉េះ។ យ៉ាងណាមិញ ​ក្រោយ​ពី​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​មក ​នៅ​ពេល​នេះ Neymar ​បាន​ចូល​ហាត់​តិច​ៗ​វិញ​ហើយ​ជាមួយ​ក្រុម​ ​ហើយ​គ្រូ​បង្វឹក​ក៏​បាន​អះអាង​ថែម​ទៀត​ថា​អាច​នឹង​ប្រសើរ​ឡើង ក៏​ដូចជា​គេ​អាច​ចូល​ក្រុម​បាន​វិញ​ឆាប់​ៗ​ផងដែរ។

​លោក Tite ​បាន​និយាយ​ថា​៖ “Neymar ​នឹង​ហាត់​ជាមួយ​ក្រុម ​ហើយ​ប្រសិន​បើ​ដំណើរ​ការ​បាន​ល្អ គាត់​អាច​លេង​នៅ​រាត្រី​នេះ​បាន​ហើយ”។ ​ខ្សែ​ប្រយុទ្ធ​លេង​នៅ​ក្លឹប PSG ​រូប​នេះ​បាន​រង​របួស​ញឹកញាប់​មែនទែន​ជាមួយ​ជើង​ខាង​ស្ដាំ​របស់​គេ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​ខណៈ​ដែល​វា​ក៏​បាន​ធ្វើ​ឱ្យ Neymar ​ខកខាន​ប្រកួត​សំខាន់​ៗ​ជា​ច្រើន​ផង​ដែរ​ទាំង​នៅ​ជម្រើស​ជាតិ ​និង​ក្លឹប​អាជីព៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT