Sterling ​ត្រូវ​ហោះ​ទៅ​អង់គ្លេស ​ក្រោយ​មាន​ក្រុម​ចោរ​ចូល​ផ្ទះ​ធ្វើ​បាប​ប្រពន្ធ​កូន​

​កាល​ពី​យប់មិញ​នេះ Sterling ​មិន​មាន​វត្ដមាន​លេង​ឱ្យ​ក្រុម​អង់គ្លេស​នោះ​ទេ ដោយ​គេ​ត្រូវ​បាន​អនុញ្ញាតិ​ឱ្យ​ត្រលប់​ទៅ​អង់គ្លេស​ដើម្បី​មើល​ថែ​ប្រពន្ធ​កូន គ្រា​ដែល​មាន​ចោរ​បាន​ចូល​ផ្ទះ​លួច​របស់​របរ។

​ប្រភព​នៅ​អង់គ្លេស​បាន​អះអាង​ថា​មាន​ក្រុម​ចោរ​មួយ​ក្រុម​បាន​ចូល​ទៅ​លួច​របស់​របរ​នៅ​ក្នុង​ផ្ទះ​របស់ Sterling ​ខណៈ​ដែល​ដៃ​គូ​របស់​គេ​និង​កូន​ក៏​ស្ថិត​នៅ​ក្នុង​ផ្ទះ​នោះ​ដែរ។ ​មិន​មាន​ការ​បញ្ជាក់​ពី​របួស​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ចោរ​លើ​ក្រុម​គ្រួសារ Sterling ​នោះ​ទេ ប៉ុន្តែ​រូបគេ​បាន​ស្នើ​សុំ​គ្រូ​បង្វឹក​អង់គ្លេស​ត្រលប់​ទៅ​ផ្ទះ​វិញ​ភ្លាម​ៗ​ដើម្បី​មើល​ថែ​គ្រួសារ​ក្រោយ​ពី​កើត​មាន​រឿង​មិន​ល្អ​នេះ។

​លោក Gareth Southgate ​បាន​យល់​ព្រម​ឱ្យ​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ត្រលប់​ទៅ​ផ្ទះ​វិញ ​ហើយ​ក៏​មិន​បញ្ជាក់​ពី​ពេល​ត្រលប់​មក​កាតា​វិញ​ដែរ។ ប្រសិន​បើ​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ទេ គេ​អាច​មក​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ តែ​បើ​តម្រូវ​ឱ្យ​នៅ​ស្នាក់​នៅ​មើល​ថែ​ប្រពន្ធ​កូន គេ​ក៏​អាច​មិន​មក​វិញ​ជួយ​អង់គ្លេស​បន្ដ​បាន​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT