ដូច Honda ​ទាយ​មែន ​ភ្នំពេញ​ក្រោន​ជា​ជើង​ឯក​លីគ​កំពូល​កម្ពុជា​

​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​បាន​យក​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​ហើយ ​ក្រោយ​ពី​បាន​យក​ឈ្នះ​លើ​ក្រុម​បឹង​កេត​ក្នុង​លទ្ធផល ​៥-០ ​។

 

​ក្រោន​ធ្វើ​មិន​បាន​ល្អ​ទេ​នៅ​ដើម​រដូវ​កាល ប៉ុន្តែ​ចាប់​ពី​ពាក់​កណ្ដាល​រដូវ​កាល ​ជា​ពិសេស​ការ​លេង play off ​នេះ​គឺ​ពួកគេ​លេង​ខ្លាំង​មែនទែន។ បឹង​កេត វិសាខា ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង សុទ្ធ​តែ​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ពួកគេ​ទាំង​អស់។ ​ហើយ​ប្រកួត​ចុង​ក្រោយ​នៅ​យប់មិញ លត់​ក្រុម​បឹង​កេត​បាន​ដល់​ទៅ ​៥-០ ​ទៀត ដើម្បី​ទទួល​បាន​ឱកាស​លើក​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​​តែ​ម្ដង។ ​

លោក លី ហៀង អគ្គលេខាធិការ​ក្លិប​បាល់​ទាត់​ភ្នំពេញ​ក្រោន បាន​បង្ហោះ​នៅលើ​ហ្វេសប៊ុក​ថា៖ «ភាព​ឡើង​ចុះក្នុង​បាល់ទាត់!​ខ្ញុំកំណត់វាជារដូវកាលចម្លែកនៅឆ្នាំនេះ យើងតាមពីក្រោយ ១៨​ពិន្ទុ ក្នុង​សប្តាហ៍​ទី១០នៃលីគ។ វាជាសម្ពាធដ៏ធំមួយលើក្រុមការពារជើងឯក ហើយ​សម្ពាធគឺ​មកពី​គ្រប់​ទិស​ទី។ ​គ្រប់គ្នាជឿថាយើងបានជ្រុះចេញពីការប្រកួតប្រជែង»៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT