គ្រូ​បង្វឹក​សេណេហ្គាល់​ធ្លាក់​ខ្លួន​ឈឺ ​មុន​ការ​ប្រកួត​ទល់​អង់គ្លេស​នៅ​រាត្រី​នេះ​

​លោក Aliou Cisse ​ទំនង​ជា​មិន​អាច​ដឹក​នាំ​ក្រុម​សេណេហ្គាល់​ប្រកួត​ជាមួយ​ក្រុម​អង់គ្លេស​បាន​នោះ​ទេ ដោយសារ​តែ​មាន​ជំងឺ​មិន​ទាន់​ជា​សះស្បើយ​ឡើយ។

​សេណេហ្គាល់​ជើង​ខ្លាំង​នៅ​អាហ្វ្រិក ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​អង់គ្លេស​នៅ​រាត្រី​នេះ​ហើយ​ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ FIFA World Cup 2022 ​។ ​យ៉ាងណាមិញ ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម ​លោក Aliou Cisse ​ដែល​ជា​គ្រូ​បង្វឹក​សេណេហ្គាល់​បែរ​ជា​ធ្លាក់​ខ្លួន​ឈឺ​ទៅ​វិញ ដោយ​ខកខាន​ដឹក​នាំ​ក្រុម​ហ្វឹកហាត់​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​។ ​គ្រូ​ជំនួយ Regis Bogaert ​ជា​អ្នក​បន្ដ​ដឹក​នាំ​ក្រុម​ជំនួស ​និង​ធ្វើ​សន្នីសីទ​ផង​ដែរ។

​លោក Bogaert ​បាន​និយាយ​មុន​ការ​ប្រកួត​ទល់​អង់គ្លេស​ថា​៖ “គាត់​ឈឺ​ប៉ុន្មាន​ថ្ងៃ​មក​ហើយ។ គាត់​បាន​ឱ្យ​យើង​ដឹក​នាំ​ក្រុម​ហ្វឹកហាត់​ម្សិលមិញ។ សង្ឃឹម​ថា​ស្អែក​គាត់​អាច​ត្រលប់​មក​ដឹក​នាំ​ក្រុម​បាន​ជាមួយ​កីឡាករ​របស់​យើង ប៉ុន្តែ​យើង​ក៏​ដឹង​ច្បាស់​ថា​ស្អែក​នេះ​គាត់​នឹង​លើក​ទឹក​ចិត្ត​យើង​ផង​ដែរ។ ​សេណេហ្គាល់​នឹង​យក​ឈ្នះ​លើ​ក្រុម​អង់គ្លេស​ឱ្យ​បាន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT