ក្រុមជម្រើសជាតិប្រេស៊ីល បានបាត់សមាជិក២នាក់ទៀតហើយ ដោយសារតែបញ្ហារបួសគឺ Gabriel Jesus និង Alex Telles ដែលពួកគេទាំងពីរនេះនឹងអវត្តមានដល់ចប់ព្រឹត្តិការណ៍ World Cup តែម្ដង។
ជើងឯក World Cup ៥សម័យកាលខាងលើនឹងប៉ះជាមួយក្រុមកូរ៉េខាងត្បូងនៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ World Cup 2022 នេះនៅយប់ស្អែកឯណោះ។ តែយ៉ាងណា មានដំណឹងថាប្រេស៊ីលមានកីឡាករ២នាក់រងរបួសទៀតទៅហើយគឺ Jesus និង Alex Telles ដែលពួកគេទាំងពីរនឹងអវត្តមានរហូតដល់ចប់ព្រឹត្តិការណ៍នេះតែម្ដង។ របួសនេះដែរ កើតឡើងអំឡុងពេលរូបគេលេងទល់ក្រុមកាមេរ៉ូនកាលពីវគ្គក្នុងពូលកន្លងទៅ។
នេះជាកង្វល់មួយធំមែនទែនសម្រាប់ក្រុមប្រេស៊ីលក្នុងការប្រកួត World Cup នេះ។ កីឡាករកោះហៅ២៦នាក់នេះ មានកីឡាកររបួសដល់ទៅ៥នាក់ទៅហើយគឺ Neymar , Alex Sandro , Danilo , Jesus និង Telles នេះឯង។ ដោយម្សិលមិញនេះ គេសង្កេតឃើញ Neymar បានចូលហាត់ជាមួយបាល់បានវិញតិចៗហើយ ដែលវាជាដំណឹងល្អមួយសម្រាប់ប្រេស៊ីលផងដែរ៕