កីឡាករបែលហ្សិក៥នាក់បានកក់ជើងហោះហើរមុន ដើម្បីហោះហើរទៅផ្ទះដាច់ដោយឡែកពីមិត្តរួមក្រុម

កីឡាករបែលហ្ស៊ិក ៥នាក់ត្រូវបានគេរាយការណ៍មកថា បានកក់ជើងហោះហើរទៅផ្ទះមុនការប្រកួត World Cup ចំពេលមានភាពចលាចលក្នុងក្រុម។

ក្រុមបែលហ្ស៊ិកបានធ្លាក់ចេញពី World Cup នៅវគ្គចែកពូល បន្ទាប់ពីស្មើ ០-០ ជាមួយក្រូអាតក្នុងការប្រកួតចុងក្រោយក្នុងពូល F របស់ពួកគេកាលពីថ្ងៃ ព្រហស្បតិ៍។

ពេលនេះ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថាកីឡាករបែលហ្សិកមួយចំនួនបានសម្រេចចិត្តមិនធ្វើដំណើរទៅផ្ទះជាមួយក្រុម និងបានរៀបចំជើងហោះ ហើរផ្ទាល់ខ្លួនរបស់ពួកគេ។

Thomas Meunier, Axel Witsel, Jeremy Doku, Arthur Theate និង Lois Openda បានចំណាយប្រាក់សម្រាប់ការធ្វើដំណើរផ្ទាល់ខ្លួនពីប្រទេសកាតា  ហើយត្រូវបានគេរាយការណ៍ថាបានចុះចតនៅទីក្រុងប្រ៊ុចសែលមុនពេលមិត្តរួមក្រុមរបស់ពួកគេ។

តារាឆ្នើមរបស់ Manchester City កីឡាករ Kevin De Bruyne ហាក់ដូចជាប៉ះទង្គិចជាមួយ Toby Alderweireld ក្នុងអំឡុងពេលជ័យជម្នះរបស់កាណាដា ក្រោយមកបានបង្ហាញពីជម្លោះជុំវិញទម្រង់លេងរបស់ក្រុម។

ជាក់ស្តែង គាត់បានជាប់ពាក់ព័ន្ធក្នុងការខ្វែងគំនិតគ្នាជាមួយ Jan Vertonghen និង Eden Hazard ក្រោយចប់ការប្រកួតជាមួយប្រទេសម៉ារ៉ុក។

ការអត្ថាធិប្បាយរបស់ De Bruyne ជុំវិញក្រុមបែលហ្ស៊ិកដែលថាចាស់ពេកក្នុងបទសម្ភាសន៍ត្រូវបានគេរាយការណ៍ថា ពេលនោះគាត់មិនសូវមាន ទំនាក់ទំនងល្អជាមួយ មិត្តរួមក្រុមរបស់គាត់នោះទេ៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT