លីគ​កំពូល​កម្ពុជា ​នឹង​រក​ឃើញ​ជើង​ឯក​នៅ​ល្ងាច​នេះ​ហើយ​

​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា ​នឹង​រក​ឃើញ​ជើង​ឯក​នៅ​ល្ងាច​នេះ​ហើយ ​ដែល​ជា​ប្រកួត​ចុង​ក្រោយ​ក្នុង​រដូវ​កាល​ឆ្នាំ​២០២២​នេះ​តែ​ម្ដង។

 

​ក្រុម​ភ្នំពេញ​ក្រោន​ដែល​កំពុង​ឈរ​នៅ​កំពូល​តារាង​នឹង​ស្វាគមន៍​ក្រុម​ភ្ញៀវ​បឹងកេត។ ​ស្រប​ពេល​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​វិញ​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ​វិសាខា។ ការ​ប្រកួត​ទាំង​ពីរ​នេះ ​លេង​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​ដូច​គ្នា។ ​វា​ជា​ជំនួប​កាត់​សេចក្ដី​រក​ក្រុម​ជើង​ឯក​តែ​ម្ដង ព្រោះ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​ភ្នំពេញ​ក្រោន ​និង​វិសាខា ​សុទ្ធ​តែ​មាន​ពិន្ទុ​៤៩​ពិន្ទុ​ស្មើ​គ្នា​ទាំង​អស់។ ​ប្រសិន​បើ​នៅ​រាត្រី​នេះ ​ក្រុម​ណា​ភ្លាត់ ​ឬ​ភ្នំពេញ​ក្រោន​មិន​អាច​ឈ្នះ​បឹង​កេត​បាន​ទេ ​នោះ​ជើង​ឯក​ទំនង​ជា​របូត​ពី​ដៃ​របស់​ពួកគេ​ហើយ។

 

​សូម​បញ្ជាក់​ដែរ​ថា​ត្បិត​តែ​រាត្រី​នេះ​ជា​ការ​ប្រកួត​ដែល​នឹង​រក​ឃើញ​ជើង​ឯក​មែន ប៉ុន្តែ​ពិធី​បំពាក់​មេដាយ​មាស ឬ​ប្រគល់​ពាន​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក​ឯ​ណោះ នៅ​កីឡដ្ឋាន​ក្រុម​ដែល​នឹង​ឈ្នះ​ជើង​ឯក​វិញ។ ​ការ​ធ្វើ​បែប​នេះ​ក៏​ព្រោះ​តែ​បច្ចុប្បន្ន ក្រុមកំពូលតារាងទាំង៣ មានពិន្ទុស្មើគ្នា ​ ដូច្នេះ​ត្រូវរង់ចាំ​មើល​លទ្ធផល​ការប្រកួត​សប្តាហ៍​ចុងក្រោយ ​ទើបអាចដឹងថាក្រុមមួយណាជាម្ចាស់ជើងឯក៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT