គ្រូ​បង្វឹក​អូស្ត្រាលី ​ប្រាប់​ទៅ​កូន​ក្រុម​ថា​ប្រកួត​ទល់​​អាហ្សង់ទីន ​ប្រៀប​ដូច​ជា​សង្គ្រាម​មួយ​

​លោក Graham Arnold ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អូស្ត្រាលី ​បាន​អះអាង​ថា​ក្រុម​របស់​លោក​បាន​ត្រៀម​ជា​ស្រេច​ដើម្បី​ចូល​ប្រកួត​ជាមួយ​ក្រុម​អាហ្សង់ទីន ​និង​មិន​មាន​ខ្លាច​រអា​អ្វី​ឡើយ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ FIFA World Cup 2022 ​នេះ​។

អូស្ត្រាលី​បាន​បង្កើត​កំណត់ត្រា​ថ្មី​ឡើង​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជា​លើក​ទី​២​ក្នុង​ព្រឹត្តិការណ៍ World Cup 2022 ​ហើយ​នៅ​វគ្គ​ចាញ់​ធ្លាក់​នេះ​ដែរ ពួកគេ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​អាហ្សង់ទីន​នៅ​រាត្រី​នេះ​ហើយ។ អូស្ត្រាលី ​ជា​ក្រុម​ខ្លាំង​មួយ​នៅ​អាស៊ី ​ហើយ​សម្រាប់​ការ​ប្រកួត World Cup ​នៅ​ឆ្នាំ​នេះ ក៏​ឃើញ​ថា​ពួកគេ​បង្ហាញ​ទម្រង់​លេង​ប្លែក​ខ្លាំង​មិន​ខុស​ពី​ជប៉ុន ​និង​កូរ៉េ​ខាង​ត្បូង​ផង​ដែរ។

 

​បើ​តាម​លោក Graham Arnold ​គ្រូ​បង្វឹក​អូស្ត្រាលី ​បាន​និយាយ​ថា​៖ “យើង​មិន​បាន​មើល​ឬ​មិន​គោរព​អាហ្សង់ទីន​ឡើយ។ ​ប៉ុន្ដែ វា​ជា​ការ​ប្រកួត​១១​នាក់​ទល់​១១​នាក់ ​ហើយ​វា​ជា​ការ​លេង​១០​នាក់​អាវ​ខៀវ ​ទល់​១០​នាក់​អាវ​លឿង​។ វា​ជា​សង្គ្រាម​លើ​វាល​ស្មៅ​មួយ ​ហើយ​យើង​ត្រូវ​តែ​ប្រយុទ្ធ​និង​ច្បាស់​ថា​កីឡាករ​យ់ង​មាន​កាយ​សម្បទា​ល្អ​គ្រប់​គ្រាន់។ ពួកគេ​មាន​កម្លាំង​ចិត្ត​ខ្លាំង ​ហើយ​ចេញ​ចេញ​ទៅ​ប្រយុទ្ធ​ដោយ​មាន​ចិត្ត​ចង់​ឈ្នះ​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT