Sanchez ​៖ ​អេស្ប៉ាញ ​ចាញ់​ជប៉ុន ​ដើម្បី​គេច​ឱ្យ​ផុត​ពី​ប្រេស៊ីល​

​លោក Hugo Sanchez ​វីរបុរស​របស់​មិចសិកូ ​បាន​អះអាង​ថា​ក្រុម​អេស្ប៉ាញ​មាន​បំណង​ដើម្បី​ចង់​ចាញ់​ក្រុម​ជប៉ុន​តែ​ម្ដង ​ដើម្បី​ធ្វើ​យ៉ាង​ណា​គេច​ឱ្យ​ផុត​ក្រុម​ប្រេស៊ីល​នៅ​វគ្គ​បន្ទាប់។

​អតីត​កីឡាករ​ធ្លាប់​លេង​នៅ​ក្លឹប Real Madrid ​និង​លេង​ឱ្យ​ជម្រើស​ជាតិ​មិចសិកូ​៣​ដង​នៅ​ព្រឹត្តិការណ៍ World Cup ​បាន​មើល​ការ​ប្រកួត​របស់​អេស្ប៉ាញ ទល់​នឹង​ជប៉ុន។ ​ដោយ​លោក​បាន​អះអាង​ថា​អេស្ប៉ាញ​ហាក់​មាន​បំណង​ចង់​បាន​លេខ​២​ក្នុង​ពូល​តែ​ម្ដង។ ​ការ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​នេះ ​នឹង​ធ្វើ​ឱ្យ​ក្រុម​អេស្ប៉ាញ​គេច​ផុត​ពី​ប្រេស៊ីល​ផង​ដែរ​នៅ​ពេល​ដែល​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ ​

Hugo Sanchez ​និយាយ​ថា​៖ “ខ្ញុំ​មិន​បាន​នៅ​ក្នុង​ចិត្ត​របស់ Luis Enrique ​ទេ ​ប៉ុន្តែ​គាត់​ប្រាកដ​ជា​គិត​ហើយ​ថា​អ្វី​ជា​វិធី​ល្អ​ដើម្បី​គេច​លេង​ទល់​ក្រុម​ប្រេស៊ីល​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ វា​មិន​មែន​មាន​ន័យ​ថា​ពួកគេ​ខ្លាច​ប្រេស៊ីល​នោះ​ទេ ប៉ុន្តែ​ពួកគេ​គោរព​ដល់​ក្រុម​ប្រេស៊ីល​ទៅ​វិញ​។ គ្រូ​បង្វឹក​មិន​ដែល​និយាយ​ពាក្យ​ទាំង​នេះ​នោះ​ទេ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT