Cavani ​ខឹង​ពេក​រុញ​អេក្រង់ VAR ​ឱ្យ​ដួល ​ក្រោយ​មិន​ផ្ដល់​ប៉េណាល់ទី​ឱ្យ​អ៊ុយរុយហ្គាយ​

​ខ្សែ​ប្រយុទ្ធ Edinson Cavani ​បាន​រុញ​អេក្រង់ VAR ​ឱ្យ​ដួល​អំឡុង​ពេល​រូបគេ​និង​មិត្ត​រួម​ក្រុម​ដើរ​ចូល​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់ ​ក្រោយ​ពី​ដឹក​នាំ​ខ្លួន​មិន​អាច​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​បាន​។

​អ៊ុយរុយហ្គាយ ​បាន​យក​ឈ្នះ​លើ​ក្រុម​ហ្គាណា ​២-០ ​មែន ប៉ុន្តែ​ពូកគេ​មិន​អាច​ឡើង​ទៅ​ជុំ​បន្ដ​បាន​ទេ ​ព្រោះ​ថា​ក្រុម​កូរ៉េ​ខាង​ត្បូង​បាន​យក​ឈ្នះ​លើ​ក្រុម​ព័រទុយហ្គាល់​ក្នុង​លទ្ធផល ​២-១ ​ដែរ។ ​ក្រោយ​ពី​ដឹង​ថា​ក្រុម​ខ្លួន​មិន​អាច​ឡើង​ទៅ​ជុំ​បន្ដ​បាន​ហើយ ​ក្រុម​កីឡាករ​អ៊ុយរុយហ្គាយ​មិន​សប្បាយ​ចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​កាត់​សេចក្ដី​ក្នុង​ការ​ប្រកួត​របស់​ពួកគេ។

​ជាក់​ស្ដែង​សមាជិក​ក្រុម​កីឡាករ​អ៊ុយរុយហ្គាយ​បាន​បន្ទោស​ទៅ​អាជ្ញាកណ្ដាល​និង​តវ៉ា​ជា​ខ្លាំង ចំពោះ​ការ​មិន​ផ្ដល់​បាល់​ប៉េណាល់ទី​នៅ​ពេល​កីឡាករ​ហ្គាណា​បង្ក​កំហុស​លើ​ពួកគេ។ ប្រសិន​បើ​ទទួល​បាន​បាល់​ប៉េណាល់ទី​បន្ថែម​ទៀត ​នោះ​អ៊ុយរុយហ្គាយ​នឹង​បាន​ឡើង​វគ្គ​បន្ដ​ហើយ។ ​ជាមួយ​គ្នា​នោះ​ដែរ ​កីឡាករ Cavani ​ក៏​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ផង​ដែរ។ ដោយ​រូបគេ​បាន​រុញ​អេក្រង់ VAR ​ដែល​ដាក់​តាំង​ទុក​ឱ្យ​អាជ្ញាកណ្ដាល​ពិនិត្យ​ដួល​ផ្ងារ​ជើង​ថែម​ទៀត​ផង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT