កូរ៉េ​ខាង​ត្បូង ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ក្រោម​ហេតុផល​នេះ ទោះ​ស្មើ​ពិន្ទុ​ជាមួយ​អ៊ុយរុយហ្គាយ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ FIFA World Cup 2022 ​ហើយ ​បន្ទាប់​ពី​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម​ព័រទុយហ្គាល់​បាន​ក្នុង​លទ្ធផល ​២-១ ​នៅ​យប់មិញ​នេះ។

​កូរ៉េ ​បើក​ឆាក​ស្មើ​ជាមួយ​អ៊ុយរុយហ្គាយ ​ហើយ​បន្ដ​ចាញ់​ហ្គាណា​ថែម​ទៀត។ តែ​ប្រកួត​ចុង​ក្រោយ ពួកគេ​ធ្វើ​បាន​ល្អ​វិញ ​ដោយ​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង​ព័រទុយហ្គាល់​បាន​ក្នុង​លទ្ធផល ​២-១។ ​ជាមួយ​ការ​បន្ថែម​បាន​៣​ពិន្ទុ​នេះ​ទៀត ​បាន​ធ្វើ​ឱ្យ​កូរ៉េ​ខាង​ត្បូង​ឡើង​លេខ​២​ក្នុង​ពូល​ហើយ ​ក្រោយ​មាន​ពិន្ទុ​ស្មើ​អ៊ុយរុយហ្គាយ​ដែរ។ តែ​អ្វី​ធ្វើ​ឱ្យ​កូរ៉េ​ខាង​ត្បូង​ឡើង​ទៅ​ជុំ​បន្ដ​បាន​នោះ គឺ​ក្រុម​អាស៊ី​មួយ​នេះ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​ក្រុម​អ៊ុយរុយហ្គាយ ពោល​គឺ​កូរ៉េ​រក​បាន​ដល់​ទៅ​៤​គ្រាប់​ឯ​ណោះ ​ស្រប​ពេល​អ៊ុយរុយហ្គាយ​វិញ​មាន​ត្រឹម​២​គ្រាប់​ទេ។

​ការ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នោះ​ដែរ ​ក្រុម​កូរ៉េ​ខាង​ត្បូង​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​ប្រេស៊ីល​ហើយ។ កូរ៉េ​ជា​ក្រុម​ទី​៣​នៅ​អាស៊ី​ដែល​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូល​បាន​ក្នុង​ពាន​រង្វាន់ FIFA World Cup 2022 ​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT