ជនជាតិគំរូ ដើរប្រមូលសម្រាមទាល់តែស្អាត ទើបចេញពីកីឡដ្ឋាននៃការប្រកួត World Cup

អ្នកគាំទ្រជប៉ុនបានសាងកេរ្តិ៍ឈ្មោះកាន់តែល្បីលើសកដោយសារតែកាយវិការល្អរបស់ពួកគេនៅចុងបញ្ចប់នៃការប្រកួតនីមួយៗ ដោយពួកគេនៅប្រមូល នៅកន្លែងអង្គុយទស្សនាឲ្យបានស្អាតសិន ទើបចាកចេញពីកីឡដ្ឋាន។

យ៉ាងណាមុិញ គេឃើញអ្នក​គាំទ្រ​ជប៉ុន​នៅ​បន្តប្រមូលសម្រាម និង​រៀបចំ​កន្លែង​អង្គុយទស្សានា បន្ទាប់​ពី​ការ​ទទួល​ជ័យ​ជម្នះ​មិន​គួរ​ឱ្យ​ជឿ​របស់​ពួក​គេ​ទៅ លើ​ក្រុម​អេស្ប៉ាញ​ក្នុង​ការ​ប្រកួត World Cup។​

គេក៏បានឃើញ អ្នកគាំទ្រក្រុមអាសុីមួយនេះប្រមូលសម្រាម នៅថ្ងៃប្រកួតបើកឆាករបស់ម្ចាស់ផ្ទះកាតា ដោយគេរង់ចាំមនុស្សចេញអស់ ទោះពេលនោះ មិនមែនជាការប្រកួតរបស់ក្រុមពូកគេយ៉ាងណាក្តី។

ជ័យជម្នះទៅលើក្រុមអាល្លឺម៉ង់ដ៏កក្រើក ខណៈដែលពូកត្រូវប្រញ៉ាប់ចេញទៅក្រៅកីឡដ្ឋានដើម្បីអបអរ តែអ្នកគាំទ្រជប៉ុនមិនដូច្នោះទេ ពូកគេមួយចំនួន នៅប្រមូលសម្រាមទាំងនោះដាក់ចូលថង់ ហើយនាំគ្នាកាន់ដើរចេញទៅក្រៅជាមួយសម្រាមទាំងនោះទៅចោលក្នុងធុង។ 

ក្រោយឈ្នះអេស្ប៉ាញ ធ្វើឲ្យក្រុមជប៉ុនបានឡើងទៅវគ្គបន្តទៀតដ៏មិនគួរឲ្យជឿ ខណៈដែលក្រុមពួកគេឈរនៅកំពូលតារាងក្នុងពូល តាមពីក្រោយលេខពីរដោយអេស្ប៉ាញ ដោយអាល្លឺម៉ង និងកូស្តារីកាត្រូវធ្លាក់ត្រឡប់ទៅផ្ទះវិញ។

ក្រុមអ្នកគាំទ្រក្រុមអាសុីមួយនេះ​ រក្សាកាយវិការដដែល ដោយនៅប្រមូលសម្រាមទាំងនោះរួចរាល់ ទើបចេញពីកីឡដ្ឋានដើម្បីអបអរជ័យជម្នះដ៏អស្ចារ្យ មួយនេះ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT