Van der Vaart ថា Sule ជា Harry Maguire អាល្លឺម៉ង់

ខ្សែការពារ Sule របស់ Borussia Dortmund ចូលរួមប្រកួតជាមួយអាល្លឺម៉ង់ ខណៈដែលពួកគេត្រូវត្រឡប់ទៅផ្ទះត្រឹមវគ្គចែកពូលនៃការប្រកួត World Cup ជាលើកទីពីរជាប់ៗគ្នា។

លេងនៅតំបន់ការពារស្តាំក្នុងការប្រកួតបើកឆាកចាញ់ជប៉ុន អតីតកីឡាករ Bayern Munich រូបនេះបានបង្កកំហុសសម្រាប់គ្រាប់បាល់ទាំងពីរ បន្ទាប់ពីមិនបានរត់តាមបាល់ឲ្យត្រឹមត្រូវ និងព្យាយាមលេងលួចបាល់ Offside។

សូម្បី​តែ​ពេល​លេង​នៅ​ខ្សែ​ការពារ​កណ្តាល Sule នៅ​តែ​លេងមិនបានល្អ។ គាត់​ត្រូវ​បាន​កីឡាករ​អេស្ប៉ាញ Alvaro Morata ស៊ុតមួយគ្រាប់​ក្នុង​លទ្ធផល​ស្មើ ១-១ មុន​ពេល​មាន​ការ​ស្ទាក់​ស្ទើរ​ខ្លះ​នាំ​ឱ្យ Manuel Neuer បង្កកំហុស​ចូល​ទី​ខ្លួនឯង​ទល់​នឹង​កូស្តារីកា​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍។

អាល្លឺម៉ង់បានបន្តយកឈ្នះ ៤-២ ខណៈដែលជប៉ុន និងអេស្ប៉ាញដឹកដៃគ្នាឡើងទៅវគ្គបន្ត ហើយអាឡឺម៉ង់ត្រូវបានហាលអាវត្រឹមវគ្គនេះ។

អតីតខ្សែបម្រើរបស់ Real Madrid និង Spurs លោក Van der Vaart បានប្រៀបធៀប Sule ទៅនឹង Maguire ដោយនិយាយថា៖

“អាល្លឺម៉ង់មានបញ្ហាក្នុងតំបន់ការការពារ។ Sule មិនមែនជាកីឡាករលំដាប់ពិភពលោកទេ។ គាត់គឺជាកីឡាករ Harry Maguire អាល្លឺម៉ង់។នៅពេលដែលខ្ញុំទៅមើលក្លឹបស្ម័គ្រចិត្តមួយលេងកាលពីថ្ងៃអាទិត្យ ខ្ញុំឃើញកីឡាករបីនាក់ដែលអាចលេងបានដូចគាត់”៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT