[ផ្លូវការ] រក​ឃើញ​ហើយ​ជម្រើស​ជាតិ ត្រូវ​ប៉ះ​គ្នា​នៅ World Cup វគ្គ ១៦ ក្រុម​ចុង​ក្រោយ

បន្ទាប់​ពី​ជម្រុះ​ចម្រាញ់ កើត​លទ្ធផល​ឈ្នះ​ចាញ់​ជា​ហូរហែ​អស់​រយៈ​ពេល ១០ ថ្ងៃ ​ទី​បំផុតយើង​ក៏​សម្រេច​រក​ឃើញ​ជម្រើស​ជាតិ​ទាំង ១៦ ដែល​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូល ហើយ​ត្រូវ​រៀបចំ​ការ​ប្រកួត​ចាប់​ពី​យប់​នេះ​ត​ទៅ ក៏​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក និង​តេលេក្រាម CTS Sports៖

  • ហូឡង់ ​ត្រូវ​ប៉ះ សហរដ្ឋអាមេរិក នា​វេលា​ម៉ោង ១០:០០ យប់​ថ្ងៃ​សៅរ៍ ទី ០៣ ​ធ្នូ
  • អាហ្សង់ទីន ត្រូវ​ប៉ះ អូស្រ្តាលី នា​វេលា​ម៉ោង ០២:០០ ទាប​ភ្លឺ​ថ្ងៃ​អាទិត្យ ទី ០៤ ធ្នូ
  • បារាំង ត្រូវ​ប៉ះ ប៉ូឡូញ នា​វេលា​ម៉ោង ១០:០០ យប់​ថ្ងៃ​អាទិត្យ ទី ០៤ ធ្នូ
  • អង់គ្លេស ត្រូវ​ប៉ះ សេណេហ្គាល់ នា​វេលា​ម៉ោង ០២:០០ ទាប​ភ្លឺ​ថ្ងៃ​ចន្ទ ទី ០៥ ធ្នូ
  • ជប៉ុន ត្រូវ​ប៉ះ ក្រូអាត នា​វេលា​ម៉ោង ១០:០០ យប់​ថ្ងៃ​ចន្ទ ទី ០៥ ធ្នូ
  • ប្រេស៊ីល ត្រូវ​ប៉ះ កូរ៉េ​ខាង​ត្បូង នា​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ​ថ្ងៃ​អង្គារ ទី ០៦ ធ្នូ
  • ម៉ារ៉ុក ​ត្រូវ​ប៉ះ អេស្ប៉ាញ នា​វេលា​ម៉ោង ១០:០០ នាទី​យប់​ថ្ងៃ​អង្គារ ទី ០៦ ធ្នូ
  • ព័រទុយហ្គាល់ ត្រូវ​ប៉ះ ស្វីស នា​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ​ថ្ងៃ​ពុធ ទី ០៧ ​ធ្នូ

ការ​ប្រកួត​ចាប់​ពី​វគ្គ​នេះ​ទៅ គឺ​ប្រកួត​មួយ​ជើង​យក​ចាញ់​ឈ្នះ ហើយ​បើ​ស្មើ ៩០ នាទី គឺ​នឹង​មាន​ការ​បន្ថែម​ម៉ោង ១៥ នាទី​ពីរ​ដង មុន​ឈាន​ដល់​ការ​ស៊ុត​ប៉េណាល់ទី។ អ្នក​គាំទ្រ​រាប់​លាន​នាក់​ទូទាំង​សកលលោក នឹង​រីករាយ​សាទរ​ជាមួយ​គ្នា នៅ​រយៈ​ពេល​ជាង​ពីរ​សប្តាហ៍​ទៀត មុន​ឈាន​ដល់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ រក​ឃើញ​ម្ចាស់​ជើង​ឯក World Cup ២០២២ នៅ​ប្រទេស​កាតារ នា​វេលា​ម៉ោង ១០:០០ នាទី​យប់ ​ថ្ងៃ​អាទិត្យ ទី ១៨ ធ្នូ ជាមួយ​នឹង​ប្រាក់​រង្វាន់​ ៤២ លាន​ដុល្លារ ខណៈ​ជើង​ឯក​រង ទទួល​បាន ៣០ លាន​ដុល្លារ នេះ​មិន​ទាន់​បូក​បញ្ចូល​នូវ​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ទៀត​ពី​ Sponsor ក៏​ដូច​ជា​សមាគម​បាល់ទាត់​តំណាង​ប្រទេស​នោះ៕​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT