Kimmich៖ ការ​ធ្លាក់ចេញពី World Cup របស់​អាល្លឺម៉ង់ ជា​ថ្ងៃ​លំបាក​បំផុត​ក្នុង​អាជីព​របស់​ខ្ញុំ

Joshua Kimmich បានពណ៌នាការធ្លាក់ចេញពី World Cup ដ៏អាម៉ាស់របស់អាល្លឺម៉ង់ថាជាពេលវេលាដ៏អាក្រក់បំផុតក្នុងអាជីពរបស់គាត់ ខណៈដែលប្រទេសជប៉ុន និងអេស្ប៉ាញបានឡើងទៅវគ្គបន្ត បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពូល E កាលពីថ្ងៃព្រហស្បតិ៍។

ពេលនេះអាល្លឺម៉ង់បានបរាជ័យក្នុងការឆ្លងផុតវគ្គចែកពូលក្នុងការប្រកួត World Cup ពីរដងជាប់ៗគ្នា ខណៈដែលលើកទីមួយកាលពីឆ្នាំ ២០១៨ នៅរុស្ស៊ី និង ២០២២​ នៅកាតា ដែលធ្វើឲ្យ Kimmich បង្ហាញនូវអារម្មណ៍សោកសៅជាខ្លាំង។

Kimmich បានប្រាប់អ្នកសារព័ត៌មានថា៖

“សម្រាប់ខ្ញុំផ្ទាល់ នេះគឺជាថ្ងៃដ៏អាក្រក់បំផុតនៃអាជីពរបស់ខ្ញុំ។ ខ្ញុំខ្លាចថាខ្ញុំនឹងធ្លាក់ចូលទៅក្នុងរន្តៅមួយដ៏ជ្រៅ”។

អាឡឺម៉ង់បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតដ៏សំខាន់លើកដំបូងរបស់ Kimmich នៅ Euro ២០១៦ ប៉ុន្តែពួកគេបានធ្លាក់នៅ World Cup ចំនួនពីរដង ហើយបានរងបរាជ័យក្នុងវគ្គ ១៦ក្រុមចុងក្រោយក្រោមស្នាដៃក្រុមអង់គ្លេសនៅ Euro ២០២០៕

ប្រភព៖ Fotmob

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT