CPL ​នឹង​រៀប​ចំ​ពិធី​ប្រគល់​ពាន​រង្វាន់​ខេមបូឌាន​ព្រីមៀរ​លីគ​ឆ្នាំ​២០២២​ឆាប់ៗ​ខាង​មុខ​នេះ

ក្រុមហ៊ុន ​ខេមបូឌានព្រីមៀរលីគ ​ហៅ​កាត់​ថា​ CPL បាន​ចេញ​សេចក្ដី​ប្រកាស​ស្ដី​ពី​កម្ម​វិធី​ប្រគល់​ពាន​រង្វាន់​ខេមបូឌាន​ព្រីមៀរ​លីគ​ (CPL Football Award) ​ឆ្នាំ​២០២២ ​ដែល​គ្រោង​នឹង​រៀប​ចំ​ឡើង​នា​ថ្ងៃ​ពុធ​ ទី​០៧​ ខែ​ធ្នូ ​នៅ​ផ្សារ​ទំនើប​ អ៊ីអ៊ន ម៉ល ​សែនសុខ ​ចាប់​ពី​ម៉ោង​ ១៦:០០​នាទី​ល្ងាច​ត​ទៅ។

គោល​បំណង​សំខាន់​នៃ​ការ​បង្កើត​កម្ម​វិធីប្រគល់​ ពាន​រង្វាន់​ខេម​បូឌាន​ព្រីមៀរ​លីគ​ឆ្នាំ​២០២២​ នេះ​ធ្វើ​ឡើង​ដើម្បី​ផ្តល់​គុណ​តម្លៃ ​ប្រជាប្រិយភាព ​និង​ការ​គោរព​ស្រឡាញ់ ​ចំពោះ​កីឡាករ​ គ្រូបង្វឹក ​ក្លិប​បាល់ទាត់ ​មន្ត្រី​ដឹកនាំ​ការ​ប្រកួត ​និង ​ម្ចាស់​ឧបត្ថម្ភ ​ក៏​ដូច​ជា​ការ​បំពាក់​មេដាយ​ និង​ប្រគល់​ជូន​នូវ​ពាន​រង្វាន់​ដល់​មន្ត្រី​ និង​កីឡាករ​ដែល​ទទួល​បាន​ពាន​រង្វាន់​ឯកត្តជន​ផង​ដែរ។ ​តម្លៃ​និង​ចំនួន​សំបុត្រ​ យើង​បាន​កំណត់​ជាក់លាក់ ​និង​ដាក់​លក់​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ​ហើយ​តម្លៃ​ក្នុង​០១​សំបុត្រ ១​០ដុល្លារ ស្មើ​នឹង​ ៤០.០០០រៀល ​ដោយទទួលបានអាហារសម្រន់​ និង​ការ​ទស្សនា​នូវ​ផ្ទាំង​ទស្សនីយ​ភាព​ដ៏​អស្ចារ្យ។

ចំពោះ​តម្លៃសំបុត្រ ​អាចនិយាយថាមិនមែន​សម្រាប់ការរៀបចំកម្មវិធីទាំងមូលទេ​ គឺជា​ការ​ឱ្យ​តម្លៃ​
វិធី​នេះ​

 ដើម្បីញ៉ាំងអោយកម្មវិធីកាន់តែមានភាពទាក់ទាញ
 ដើម្បីបង្កើននូវចំនួនពានរង្វាន់សម្រាប់កីឡាករ
 ដើម្បីបង្កើនប្រាក់រង្វាន់សម្រាប់កីឡាករដែលត្រូវទទួលបានពានរង្វាន់ជ័យលាភី
 មានឱកាសជួបជាមួយនឹងកីឡាករដែលខ្លួនគាំទ្រ ស្រឡាញ់ពេញចិត្ត
 អាចចូលរួមលេងហ្គេម និងមានឱកាសឈ្នះរង្វាន់

គួរដឹងដែរថា នេះជាលើកទី១ហើយដែលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ហៅកាត់ថា CPL រៀបចំឲ្យមានកម្មវិធី CPL Football Award 2022 នេះឡើង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT