Hansi Flick បញ្ជាក់ពីអនាគតតំណែងគ្រូបង្វឹករបស់ខ្លួន បន្ទាប់ពីអាល្លឺម៉ង់ធ្លាក់ចេញពី World Cup ២០២២ ត្រឹមវគ្គចែកពូល

លោក Hansi Flick គ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់បាននិយាយអំពីអនាគតរបស់គាត់ជាមួយក្រុមជម្រើសជាតិបន្ទាប់ពីការធ្លាក់ចេញដ៏ឆាប់រហ័សរបស់ពួកគេពី World Cup ២០២២។

មានការអំពាវនាវឱ្យ Flick ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីម្ចាស់ជើងឯកពិភពលោកឆ្នាំ 2014 បរាជ័យក្នុងការឆ្លងផុតវគ្គជម្រុះតាមពូលក្នុងប្រទេសកាតា។

Flick បានឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមនេះ ដោយប្រាប់អ្នកសារព័ត៌មានក្រោយការប្រកួតទល់នឹង Costa Rica ថា៖

“យើងនឹងដោះស្រាយវាឱ្បបានលឿន វាពិបាកក្នុងការឆ្លើយឥឡូវនេះ បន្ទាប់ពីការប្រកួត នៅពេលដែលយើងត្រូវធ្លាក់ចេញពី World Cup។ យើងនឹងដឹងក្នុងពេលឆាប់ៗនេះ” ៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT