លោក Roberto Martinez គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សិក បានលាឈប់ពីតំណែងភ្លាម បន្ទាប់ពីក្រុមបិសាចក្រហមមួយនេះធ្លាក់ពីពានរង្វាន់ FIFA World Cup 2022 ត្រឹមវគ្គចែកពូល។
នៅយប់មិញនេះ ក្រុមបែលហ្សិកលេងស្មើជាមួយក្រុមក្រូអាតក្នុងលទ្ធផល ០-០។ ជាមួយលទ្ធផលនេះដែរ បែលហ្សិកស្ថិតនៅលេខ៣ក្នុងពូល F នេះប៉ុណ្ណោះដោយសារតែ៣ប្រកួតកន្លងមក ពួកគេចាញ់១ ស្មើ១និងឈ្នះ១ប្រកួត។ ខណៈដែលក្រុមក្រូអាតវិញ ក្រោយពីស្មើបែលហ្សិកនៅយប់មិញ ពួកគេមាន៥ពិន្ទុ ព្រោះ៣ប្រកួតកន្លងមក ឈ្នះ១និងស្មើ២ប្រកួត។ ក្រុមលេខ១ បានទៅមើលម៉ារុក ដែលមានដល់ទៅ៧ពិន្ទុឯណោះ។
ក្រោយពីចប់ការប្រកួតភ្លាម លោក Roberto Martinez គ្រូបង្វឹកបែលហ្សិកបាននិយាយថា៖ “នេះជាប្រកួតចុងក្រោយរបស់ខ្ញុំដែលដឹកនាំក្រុមជម្រើសជាតិ ហើយវាពិតជាមាន Emotional មែនទែនដូចដែលគ្រប់គ្នាបានឃើញ”។ បុរសសញ្ជាតិអេស្ប៉ាញនេះ ដឹកនាំក្រុមបែលហ្សិកតាំងពីឆ្នាំ២០១៦មក ហើយកំណត់ត្រារបស់លោកនោះគឺនាំបែលហ្សិកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup 2018 និងវគ្គ៨ក្រុមចុងក្រោយពាន Euro 2020 ៕