Louis van Gaal៖ បើមើលហូឡង់លេងគួរឲ្យធុញ ម៉េចមិនទៅផ្ទះ?

លោក Louis van Gaal អ្នកចាត់ការទូទៅរបស់ប្រទេសហូឡង់បានវាយបកយ៉ាងចាស់ដៃទៅលើអ្នកសារព័ត៌មានដែលថា មើលក្រុមគាត់លេង World Cup នៅកាតា គួរ​ឱ្យ​ធុញ។

ក្រុមរបស់លោក Van Gaal បានឡើងទៅវគ្គបន្ទាប់នៃការប្រកួត បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខមួយនៃពូល A ដោយតាមពីក្រោយដោយក្រុមលេខពីរសេណេហ្គាល់។

Van Gaal បានឆ្លើយតបយ៉ាងចាស់ដៃទៅលើអ្នកសារព័ត៌មាន​ជុំវិញ​ទម្រង់​លេង​របស់​ប្រទេស​ហូឡង់ ហើយ​ប្រាប់​គាត់​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ប្រសិន​បើ​គាត់​គិត​ថា​ក្រុមហូឡង់​លេង​បាល់​គួរ​ឱ្យ​ធុញ។

ឆ្លើយតបទៅនឹងអ្នកសារព័ត៌មាន អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះបាននិយាយថា៖

“ខ្ញុំគិតថា អ្នកមានទស្សនៈវិស័យបាល់ទាត់ខុសពីខ្ញុំ។ ហេតុអ្វីបានជាអ្នកមិនសរសេរវាថា អ្នកគិតថាវាគួរឱ្យធុញណាស់?

បើ​អ្នក​គិត​ថា​វាគួរ​ឱ្យ​ធុញ ម៉េច​មិនត្រឡប់​ទៅ​ផ្ទះវិញ?

មែនហើយ ខ្ញុំគិតថាខកចិត្ត ប៉ុន្តែខ្ញុំមិនយល់ស្របជាមួយអ្នកទេ ខ្ញុំគិតថាអ្នកគ្រប់គ្នាពិតជាមានមោទកភាពណាស់ដែលយើងកំពុងឈានទៅវគ្គបន្ទាប់ ហើយខ្ញុំគិតថាមនុស្សដឹងពីមូលហេតុដែលអ្នកសួរសំណួរទាំងនេះ។

ខ្ញុំមិនគិតថាវាអាក្រក់ដូចអ្នកនិយាយទេ” ៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT