Ben White បានត្រលប់មកផ្ទះវិញពី World Cup សម្រាប់ហេតុផលផ្ទាល់ខ្លួន ហើយមិនត្រូវបានគេរំពឹងថានឹងត្រលប់ទៅក្រុមអង់គ្លេសវិញសម្រាប់ការប្រកួតដែលនៅសល់ក្នុងរដូវរងារនេះទេ។
សេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្លូវការរបស់ក្រុមជម្រើសជាតិអង់គ្លេសបានសរសេរថា៖
“Ben White បានចាកចេញពីមូលដ្ឋានហ្វឹកហាត់របស់ក្រុមជម្រើសជាតិសអង់គ្លេសនៅ Al Wakrah ហើយបានត្រលប់ទៅផ្ទះវិញសម្រាប់ហេតុផលផ្ទាល់ខ្លួន។”
ខ្សែការពារ Arsenal រូបនេះមិនត្រូវបានគេរំពឹងថានឹងត្រលប់មកជួយក្រុមវិញសម្រាប់ការប្រកួតដែលនៅសល់នោះទេ។ ហេតុផងផ្ទាល់ខ្លួនរបស់ White មិនត្រូវបានបញ្ជាក់នោះទេ ដោយសារកីឡាការស្នើរសុំរក្សាភាពជាឯកជនលើព័ត៌មាននេះ។
អង់គ្លេសមិនត្រូវបានអនុញ្ញាតឱ្យកោះហៅកីឡាករថ្មីមកជំនួស White នោះទេ ព្រោះការផ្លាស់ប្តូរក្រុមទាំងអស់ត្រូវបានអនុញ្ញាតឱ្យធ្វើឡើងតែមុនការប្រកួតដំបូងតែប៉ុណ្ណោះ។
អវត្ដមាននៃក្រុម White មានន័យថា Gareth Southgate នៅសល់ខ្សែការពារកណ្តាលតែប្រាំនាក់ប៉ុណ្ណោះ ដែលនៅក្នុងមាន៖ Eric Dier, Harry Maguire, John Stones, Conor Coady និង Kyle Walker ៕
ប្រភព៖ Sportbible