អាហ្សង់ទីន ​ដឹក​ដៃ ​ប៉ូឡូញ ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​

​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​និង​ក្រុម​ប៉ូឡូញ ​បាន​ដឹក​ដៃ​គ្នា​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ ​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ក្នុង​ពូល​នៅ​យប់មិញ​នេះ​។

​អាហ្សង់ទីន ​បាន​យក​ឈ្នះ​លើ​ក្រុម​ប៉ូឡូញ​ក្នុង​លទ្ធផល ​២-០ ​ដើម្បី​ទទួល​បាន​កៅអី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ក្នុង​នាម​ជា​ក្រុម​លេខ​១​ក្នុង​ពូល។ ​យ៉ាង​ណាមិញ សម្រាប់​ក្រុម​ប៉ូឡូញ​វិញ ​ពួកគេ​ក៏​ទទួល​បាន​ឱកាស​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ផង​ដែរ បើ​ទោះ​ជា​ពួកគេ​លេង​ចាញ់​អាហ្សង់ទីន​ក្ដី។ ​ប៉ូឡូញ​មាន​៤​ពិន្ទុ​ក្នុង​ពូល​ស្មើ​ជាមួយ​ក្រុម​មិចសិកូ​ដែរ ប៉ុន្តែ​ពួកគេ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង។ ដូច្នេះ​ក៏​ទទួល​បាន​ឱកាស​លេខ​២​ក្នុង​ពូល​ដើម្បី​ឡើង​ទៅ​ជុំ​បន្ដ។

​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នោះ ​ក្រុម​អាហ្សង់ទីន ​នឹង​ប៉ះ​ជាមួយ​ក្រុម​អូស្ត្រាលី ​ស្រប​ពេល​ក្រុម​ប៉ូឡូញ​វិញ ​នឹង​ប៉ះ​ក្រុម​ការពារ​តំណែង​ជើង​ឯក​បារាំង។ ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤​ខែ​ធ្នូ​ឆ្នាំ​២០២២​ខាង​មុខ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT