អូស្ត្រាលី បង្កើត​ប្រវត្តិសាស្ត្រ​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ World Cup 2022 ​

​ក្រុម​អូស្ត្រាលី ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ FIFA World Cup 2022 ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ដាណឺម៉ាក​ក្នុង​លទ្ធផល ​១-០។

​ក្រុម​អូស្ត្រាលី ​បាន​បើក​ឆាក​លេង​ចាញ់​ក្រុម​បារាំង​នៅ​ក្នុង​ពូល​មែន ប៉ុន្តែ​ប្រកួត​ទី​២ ពួកគេ​ធ្វើ​បាន​ល្អ​ណាស់ ​ដោយ​យក​ឈ្នះ​លើ​ក្រុម​ទុយណេស៊ី​បាន​ក្នុង​លទ្ធផល ​១-០ ​ទៀត។ ខណៈ​ដែល​ប្រកួត​ទី​៣​នៅ​យប់មិញ ​ក្រុម​អូស្ត្រាលី ​បាន​បន្ដ​យក​ឈ្នះ​លើ​ក្រុម​ដាណឺម៉ាក​ទៀត​ក្នុង​លទ្ធផល​ ១-០ ​ដែល​ធ្វើ​ឱ្យ​ក្រុម​អាស៊ី​មួយ​នេះ​បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ទៅ​ហើយ។

នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់​ក្រុម​អូស្ត្រាលី​ក្នុង​ការ​បាន​ឡើង​ទៅ​វគ្គ​ចាញ់​ធ្លាក់​ក្នុង​ការ​ប្រកួត World Cup 2022 ​នេះ។ ​ខណៈ​ដែល​លើក​មុន​នោះ​គឺ​នៅ​ឆ្នាំ​២០០៦​កន្លង​ទៅ។ ដោយ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ ​ក្រុម​អូស្ត្រាលី ​នឹង​ប៉ះ​ជាមួយ​ក្រុម​អាហ្សង់ទីន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT