Marcus Rashford ប្រាប់រឿងដ៏សោកសៅនៃការស្លា.ប់របស់មិត្តភ័ក្តិ ដែលជាហេតុផលនៃការអបអរគ្រាប់បាល់របស់គាត់

Marcus Rashford បង្ហាញពីមូលហេតុដែលគាត់ចង្អុលទៅមេឃបន្ទាប់ពីគ្រាប់បាល់បើកឆាករបស់គាត់ទល់នឹងក្រុម Wales នៅ World Cup។

តារាឆ្នើមរបស់ក្រុម Manchester United ទទួលបានការកោះហៅចូលជម្រើសជាតិឡើងវិញ បន្ទាប់ពីការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍ក្នុងរដូវកាលបច្ចុប្បន្នជាមួយក្រុមរបស់គាត់ ហើយគាត់បានបន្តទម្រង់ល្អបែបនោះសម្រាប់ក្រុមរបស់លោក Gareth Southgate។

គ្រាប់បាល់ដំបូងរបស់គាត់គឺកើតឡើងពីការទាត់បាល់ហ្វ្រីឃីកដ៏អស្ចារ្យនៅនាទីទី៥០ បន្ទាប់មកគាត់អបអរគ្រាប់បាល់នោះ ដោយលុតជង្គង់ហើយចង្អុលទៅមេឃ។

បន្ទាប់ពីការប្រកួត គាត់បានបង្ហាញពីហេតុផលដ៏ក្រៀមក្រំនៃការអបអរគ្រាប់បាល់របស់គាត់ ដោយធ្វើបែបនោះជាការឧទ្ទិសគ្រាប់បាល់នោះទៅមិត្តម្នាក់ដែលបានស្លាប់មុនថ្ងៃប្រកួត។

ខ្សែប្រយុទ្ធអង់គ្លេសបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីការប្រកួតថា៖

“ខ្ញុំបានបាត់បង់មិត្តរបស់ខ្ញុំម្នាក់កាលពីពីរបីថ្ងៃមុន។ គាត់បានប្រយុទ្ធជាមួយជំងឺមហារីកជាយូរមកហើយ។ ខ្ញុំរីករាយដែលខ្ញុំបានស៊ុតបញ្ចូលទីហើយឧទ្ទិសគ្រាប់បាល់ឲ្យគាត់ គាត់គឺជាអ្នកគាំទ្រដ៏អស្ចារ្យម្នាក់ និងជាមិត្តដ៏ល្អបំផុតម្នាក់របស់ខ្ញុំ។ គាត់គឺជាមនុស្សម្នាក់ដែលបានចូលមកក្នុងជីវិតរបស់ខ្ញុំ” ៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT