ទីបំផុត ប្រធាន World Cup បង្ហើបប្រាប់ពីចំនួនកម្មករចំណាកស្រុកដែលបានស្លា.ប់ក្នុងការសាងសង់កីឡដ្ឋានក្នុងប្រទេសកាតា

លោក Hassan Al-Thawadi ដែលជាអ្នកគ្រប់គ្រង World Cup នៅទីបំផុតបានបំភ្លឺអំពីចំនួនកម្មករចំណាកស្រុកដែលបានស្លាប់ដោយសារការសាងសង់កីឡដ្ឋាននៅក្នុងប្រទេសកាតា។

ក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយ Piers Morgan លោក Al-Thawadi បានសារភាពថាមានកម្មករ ៥០០ នាក់បានស្លាប់នៅពេលសាងសង់សំណង់សម្រាប់ World Cup ២០២២។

ដូចដែលបានចង្អុលបង្ហាញដោយ Morgan វាត្រូវបានរាយការណ៍ដំបូងដោយ The Guardian ថាកម្មករចំណាកស្រុកអាស៊ីខាងត្បូងប្រហែល ៦៥០០ នាក់បានស្លាប់ក្នុងអំឡុងពេលសាងសង់សំណង់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកចាប់តាំងពីកាតាបានឈ្នះការដេញថ្លៃធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០១០។

នៅពេលសួររកចំនួនពិតប្រាកដ លោក Al-Thawad បាននិយាយថា៖

“តាមការប៉ាន់ប្រមាណគឺប្រហែល ៤០០នាក់ ។ ចន្លោះពី ៤០០​ ទៅ ៥០០ នាក់។ ខ្ញុំមិនមានចំនួនពិតប្រាកដទេ នោះគឺជាអ្វីដែលពួកយើងកំពុងពិភាក្សាគ្នា” ៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT