គ្រូ​បង្វឹក​ប៉ូឡូញ ​ថា​ត្រូវ​ការ​ខ្សែ​ការពារ​ច្រើន​ជាង​ម្នាក់ ដើម្បី​បិទ Messi

​លោក​ Czeslaw Michniewicz ​គ្រូ​បង្វឹក​របស់​ក្រុម​ប៉ូឡូញ ​បាន​អះអាង​ថា​នៅ​រាត្រី​នេះ​ក្រុម​របស់​លោក​នឹង​ត្រូវ​ប្រើ​កីឡាករ​ច្រើន​ជាង​១​ម្នាក់​ដើម្បី​តាម​បិទ Lionel Messi ​ឱ្យ​ជាប់​។

​ប៉ូឡូញ​ប្រកួត​ជាមួយ​ក្រុម​អាហ្សង់ទីន​នេះ ​ហាក់​មិន​បារម្ភ​ខ្លាំង​ពេក​នោះ​ទេ ព្រោះ​ពួកគេ​ទាមទារ​ត្រឹម​ស្មើ​ក៏​អាច​ឡើង​ទៅ​វគ្គ​បន្ដ​បាន​ដែរ។ ប៉ុន្ដែ​ខាង​ក្រុម​អាហ្សង់ទីន​វិញ ​ទាមទារ​ឈ្នះ​ដាច់​ខាត​ហើយ ​ដើម្បី​ធានា​បាន​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​សម្រាប់​គ្រូ​បង្វឹក​ក្រុម​ប៉ូឡូញ​ក៏​បាន​ត្រៀម​យុទ្ធសាស្ត្រ​ដើម្បី​តាម​បិទ​ខ្សែ​ប្រយុទ្ធ​ឆ្នើម Lionel Messi ​ឱ្យ​ជាប់​នៅ​រាត្រី​នេះ​ផង​ដែរ។

​លោក Czeslaw Michniewicz ​បាន​និយាយ​ថា​៖ “គ្រប់​ក្រុម​តែងតែ​រក​វិធី​ដើម្បី​បិទ Messi ​ហើយ​ខ្ញុំ​គិត​ថា​យើង​មិន​ទាន់​អាច​រក​ក្បូន​បាន​នៅ​ឡើយ​ទេ។ ​មាន​ប្រកួត​ច្រើន​ដែល​គាត់​រក​គ្រាប់​បាល់​បាន ប៉ុន្តែ​គាត់​ក៏​បញ្ជាក់​ថា​នេះ​ជា World Cup ​ចុង​ក្រោយ​របស់​គាត់​ដែរ ​ហើយ​មួយ​ទៀត​គាត់​ក៏​នឹង​ប្រឹង​អស់​ពី​ពោះ​ដើម្បី​ព្រឹត្តិការណ៍​ចុង​ក្រោយ​នេះ។ ​អ្នក​ត្រូវ​ការ​កីឡាករ​ច្រើន​ជាង​ម្នាក់ ដើម្បី​បញ្ឈប់​គាត់ ​ហើយ​ពេល​អ្នក​លេង​ទល់​អាហ្សង់ទីន ​អ្នក​ក៏​ត្រូវ​ត្រៀម​ខ្លួន​ក្រោយ​ពី​របូត​គ្រាប់​បាល់​ផង​ដែរ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT